ក្រុមការងារចម្រុះខេត្តព្រះសីហនុ ចុះត្រួតពិនិត្យណែនាំដល់ កាស៊ីណូវ៉ាងឆាវ និងក្រុមហ៊ុនប្រមូលសំរាម KSWM ដែលបញ្ចេញកាកសំណល់ និងវេចខ្ចប់មិនបានត្រឹមត្រូវ ហៀរប្រឡាក់ផ្លូវ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន និងសោភ័ណភាពទីក្រុង
សន្តិសុខសង្គម
337

ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារចម្រុះខេត្ត បានចុះត្រួតពិនិត្យករណីកាស៊ីណូវ៉ាងឆាវ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១០០ (វិថីឯករាជ្យ) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបញ្ចេញសំរាម និងកាកសំណល់ផ្ទះបាយខុសម៉ោងពេលដែលផ្ទុយពីការណែនាំរបស់អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម KSWM ព្រមទាំងមិនបានវេចខ្ចប់ឱ្យបានត្រឹមត្រូវ បណ្តាលឱ្យហៀរទឹកប្រឡាក់ពាសពេញផ្លូវថ្មើរជើង(កម្រាលថ្មក្រានីត) ធ្វើឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន និងសោភ័ណភាពទីក្រុងរបស់យើងជាខ្លាំង។

ជាមួយគ្នានេះក្រុមការងារចម្រុះ បានធ្វើការណែនាំដល់ម្ចាស់កាស៊ីណូ ឱ្យប្រមូលយកកាកសំណល់ទាំងនោះទៅទុកដាក់ និងវេចខ្ចប់ឱ្យបានត្រឹមត្រូវ និងតម្រូវឱ្យធ្វើការលាងសម្អាតកម្រាលថ្មក្រានីតឱ្យស្អាតឡើងវិញ ព្រមទាំងបានធ្វើការអប់រំដល់ម្ចាស់កាស៊ីណូខាងលើ ត្រូវបញ្ចេញសំរាម តាមម៉ោងពេលដែលកំណត់ដោយ ការណែនាំរបស់អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម KSWM។ ក្នុងករណីម្ចាស់កាស៊ីណូខាងលើ មិនព្រមធ្វើតាមការណែនាំ នោះក្រុមការងារនឹងអនុវត្តវិធានការរដ្ឋបាល ព្រមទាំងធ្វើការផាកពិន័យដោយគ្មានការលើកលែង ៕ សំណាង 


Telegram