ខេត្តពោធិ៍សាត់ ៖ ក្រុមការងារ ប្រតិកម្ម រហ័ស នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ បាន ពិនិត្យ ឃើញ មាន ជនជាតិ ចិន ម្នាក់ ដែល បាន អះអាង ថា ត្រូវ បាន ជនជាតិ ចិន ដូច គ្នា ឆបោក ពី ប្រទេស ចិន ឱ្យមក បម្រើ ការងារ ដោយ ខុសច្បាប់ នៅ ក្រុមហ៊ុន Internet Investment Park នៅ ខេត្តពោធិ៍សាត់ ដែល នៅ ទីនោះ មានការ គំរាមកំហែង និង បិទ សិទ្ធិ សេរីភាព ទៀត ផង ហើយ បុរស ជនជាតិ ចិន រូប នេះ បាន ផ្ញើ សារ ចូល ក្នុង គេហទំព័រ facebook ផ្លូវការ របស់ សម្ដេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា កាលពី ថ្ងៃ ទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយ មាន ខ្លឹមសារ ដូច ខាងក្រោម ÷
( បកប្រែ ក្រៅផ្លូវការ )
សួស្តី សម្ដេច នាយក រដ្ឋមន្ត្រី ហ៊ុន សែន ខ្ញុំ គឺជា ជនជាតិ ចិន ម្នាក់ ត្រូវ បាន គេ ឆបោក ពី ប្រទេស ចិន ឲ្យ មក ធ្វើការ នៅ ក្រុមហ៊ុន វិនិយោគ ផ្នែក អ៊ីនធឺណិត (Internet Investment Park) នៅ ខេត្តពោធិ៍សាត់ ។ នៅ ទី នេះ មាន គេ ឱ្យ ខ្ញុំ កុហក អ្នក ដទៃ ប៉ុន្តែ ខ្ញុំ ខ្លាច មិន ហ៊ាន និយាយ នោះ ទេ ។ ខ្ញុំ បាន ព្យាយាម ស្វែងរក ការ សង្គ្រោះ ដោយ សម្ងាត់ អស់ រយៈពេល ជាង ២ ខែ មក ហើយ ប៉ុន្តែ ពុំ ទាន់ មាន ដំណឹង នោះ ឡើយ ។ បច្ចុប្បន្ន ខ្ញុំ មាន ជំងឺ ធ្ងន់ធ្ងរ និង ពុំ អាច ទៅ ធ្វើការ បាន នោះ ទេ ខ្ញុំ បាត់បង់ តម្លៃ សម្រាប់ ពួក គេ ហើយ ។ មនុស្ស ម្នាក់ អ្នក ដែល ធ្លាប់ បាន កុហក ខ្ញុំ នោះ និយាយ ថា នឹង លក់ ខ្ញុំ ឱ្យទៅ អ្នក ដទៃ … ខ្ញុំ ខ្លាច ខ្លាំង ណាស់ និង គ្មាន ជំនួយ ទេ ។ ខ្ញុំ សង្ឃឹមថា សម្ដេច អាច ជួយ សង្គ្រោះ ខ្ញុំ បាន ។ នេះបើយោងតាមផេក និងគេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិ ។
បន្ទាប់ ពី បាន ទទួល ព័ត៌មាន នេះ ក្រុមការងារ ប្រតិកម្ម រហ័ស នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ បាន ធ្វើ ចំណាត់ការ ករណី នេះ ជូន ក្រុមការងារ ប្រតិកម្ម រហ័ស នៃ ស្នងការដ្ឋាន នគរបាល ខេត្តពោធិ៍សាត់ ដើម្បី ជា សមត្ថកិច្ច ក្នុង ការ អនុវត្ត ជំនាញ ។
យោង តាម របាយការណ៍ បឋម ពី ក្រុមការងារ ប្រតិកម្ម រហ័ស នៃ ស្នងការដ្ឋាន នគរបាល ខេត្តពោធិ៍សាត់ បាន បញ្ជាក់ ថា អនុវត្ត តាម បទបញ្ជា របស់ លោក ឧត្តមសេនីយ៍ទោ ស ថេ ង ស្នងការ នគរបាល ខេត្តពោធិ៍សាត់ កាលពី ព្រឹក ថ្ងៃ ច ន្ទ័ ទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២១ កម្លាំង ជំនាញ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត បាន ចុះ ទៅ ពិនិត្យ ផ្ទាល់ និង ធ្វើការ បំពេញ នីតិវិធី ជំនាញ ពាក់ ព ន្ធ័ ព្រមទាំង ធ្វើការ ប្រគល់ - ទទួលយក ជន រង គ្រោះ ជា ជនជាតិ ចិន ម្នាក់ ឈ្មោះ Xiong Liqiang អាយុ ២៣ ឆ្នាំ នៅ ចំណុច ក្នុង តំបន់ សេដ្ឋកិច្ច ពិសេស ថ្មដា ស្ថិត នៅ ឃុំ ថ្មដា ស្រុក វាល វែង ខេត្តពោធិ៍សាត់ ។
ក្នុង កិច្ច ប្រតិបត្តិការ ខាងលើ មានការ សម្របសម្រួល និង ចូលរួម ដោយ លោក ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តពោធិ៍សាត់ និង បុគ្គល តំណាង ក្រុមហ៊ុន តំបន់ សេដ្ឋកិច្ច ពិសេស ផង ដែរ ។
ជន រង គ្រោះ ខាងលើ ត្រូវ បាន ប្រគល់ ជូន ជំនាញ ផែនការ ងារ អន្តោប្រវេសន៍ ដើម្បី អនុវត្ត វិធានការ ជំនាញ ស្រប តាម នីតិវិធី ៕