កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រុងភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីឆបោក និងផ្តើមគំនិតក្នុងអំពើក្លែងបន្លំ
សន្តិសុខសង្គម
202

រាជធានីភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន កាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធករណីឆបោក និងផ្តើមគំនិតក្នុងអំពើក្លែងបន្លំ នៅចំណុចភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ការចាប់ឃាត់ខ្លួននេះ គឺធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក រស់ សាម៉ឺឌី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នា២០១៦ ដល់ឆ្នាំ២០២០ ដោយជនសង្ស័យមានឈ្មោះ កែវ ស៊ីណា ហៅ គិន ភេទស្រី ឆ្នាំកំណើត១៩៦៤ មុខរបរនៅផ្ទះ ស្នាក់នៅក្រុម៧ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់បន្តទៀត៕ 


Telegram