មន្រ្តីនគរបាលខេត្តកណ្តាលម្នាក់ ត្រូវរថយន្តដឹកខ្សាច់បុ.កនិងកិ.ន ស្លា.ប់យ៉ាងរ..ន្ធ.ត់ បើករត់ជាង១គីឡូដី ទើបឈប់រថយន្តចោល ចុះរត់គេចខ្លួនបាត់
សន្តិសុខសង្គម
211

រាជធានីភ្នំពេញ ៖ សូមចូលរួមរំលែកទុក្ខផង .. លោក អនុសេនីយ៍ឯក ស្រេង សំណាង ដែលជាមន្រ្តីនគរបាលខេត្តកណ្តាល ត្រូវបានរថយន្តដឹកខ្សាច់មួយគ្រឿង បុកនិងកិនផ្តាច់ជីវិតយ៉ាងរន្ធត់ ខណៈម៉ូតូវិញខ្ទេចមើលលែងយល់តែម្តង រួចរថយន្តបង្កនោះ បានបន្តបើករត់ជាង១គីឡូដី ទើបឈប់រថយន្តចោល ចុះរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ ចាក់អង្រេក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះដែលស្លាប់ គឺជា លោក អនុសេនីយ៍ឯក ស្រេង សំណាង ដែលជាមន្រ្តីនគរបាលនៅខេត្តកណ្តាល មានស្រុកកំណើតនៅភូមិអំពឹលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

សមត្ថកិច្ចជំនាញចរាចរណ៍អធិការដ្ឋាននគបាលខណ្ឌមានជ័យ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ជនរងគ្រោះ ជាមន្ត្រីនគរបាលខេត្តកណ្តាល បានជិះម៉ូតូម៉ាកហ្វីណូ មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1S-6793 ធ្វើដំណើតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ក៏មានរថយន្ដធន់ធំដឹកខ្សាច់មួយគ្រឿង ដែលពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0858 បានបុកនិងកិនម៉ូតូនិងជនរងគ្រោះ ស្លាប់យ៉ាងរន្ធត់ រួចរថយន្តបង្កនោះ បានបើករត់ជាង១គីឡូដី ទើបឈប់រថយន្ដ បើកទ្វាររត់គេចខ្លួនបាត់ ទុលរថយន្តចោលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការ វាស់វែង យកម៉ូតូនិងរថយន្តបង្កខាងលើ ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ Mrr Tra


Telegram