សមត្ថកិច្ចខេត្តក្រចេះ ស្រាវជ្រាវឃាត់ចាប់បាន អ្នកបើករថយន្តដឹកថ្ម ដែលធ្វេសប្រហេសធ្លាក់ដុំថ្មលើផ្លូវ ប៉ះចំPassApp កំពុងជិះបណ្តាលឲ្យមនុស្ស២នាក់ របួសធ្ង..ន់ស្រាល
សន្តិសុខសង្គម
148

ខេត្តក្រចេះ ៖ បុរសជាអ្នកបើកបរ និងរថយន្តដឹកថ្មមួយគ្រឿង ត្រូវបានកម្លាំងនរគបាលស្រុកចិត្របុរី សហការជាមួយនគរបាលស្រុកស្នួល ស្រាវជ្រាវឃាត់ចាប់បាន បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តដឹកថ្ម ធ្វេសប្រហេស ធ្លាក់ដុំថ្មលើផ្លូវ មកប៉ះជាមួយផាស់អាប់ ដែលកំពុងជិះក្នុងទិសដៅបញ្រ្ចាស់គ្នា បណ្តាលអោយមនុស្សប្រុស ស្រី ពីរនាក់ដែលធ្វើដំណើរលើផាស់អាប់រងរបួសធ្ងន់និងស្រាល កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវកោង ផ្លូវជាតិលេខ៧ (ក្រចេះ-ស្នួល) ភូមិអង្គ្រង ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរ រថយន្ដបង្កនោះ ភ្លាមៗគេចពីកន្លែងកើតហេតុ តែយ៉ាងណាត្រូវបាននគរបាលស្រាវជ្រាវតាមចាប់ឃាត់បានមកវិញ។

ចំណែក អ្នកបើកបរម៉ូតូផាស់អាប់មានឈ្មោះ ខេង អី អាយុ៣២ឆ្នាំ មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ (រងបួសស្រាល) និងអ្នករួមដំណើពីក្រោយឈ្មោះ សារី សំរោះ ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិសំព័រ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ(របួសធ្ងន់) បានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តក្រចះ ។

ពេលនេះសមត្ថកិច្ចកំពុងបន្តចំណាត់ការទៅតាមនីតិវិធីច្បាប់ ៕


Telegram