២នាក់បងប្អូនបង្កើត ព្រួតវាយមេប៉ុស្តិ៍ព្រែកដាច់ បែ.កក្បាលដេរ១៥ថ្នេរ និងមន្រ្តីប៉ុស្តិ៍ម្នាក់ទៀតរបួ.ស ត្រូវសមត្ថកិច្ចចា.ប់ឃា.ត់ខ្លួន
សន្តិសុខសង្គម
129

ខេត្តកណ្តាល ៖ ពិតជាខ្លាំងមែន ជនសង្ស័យ២នាក់បងប្អូនបង្កើត បាននាំគ្នាស្ទុះវាយ មេប៉ុស្តិ៍ព្រែកដាច់ បែកក្បាលដេរ១៥ថ្នេរ និងមន្រ្តីប៉ុស្តិ៍ម្នាក់ទៀតរបួស ក្រោយបង្កភាពអសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ត្រូវបានសមត្ថកិច្ចនិយាយអប់រំណែនាំ បែរជាមិនស្តាប់ហើយវាយសមត្ថកិច្ចឲ្យរបួសធ្ងន់ទៀត ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៦ និង១០នាទី យប់ ថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅលើស្ពានព្រែកតំបាញ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ។ នេះបើយោងតាមផេក អធិការដ្ឋាននគរបាលស្រុកលើកដែក ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ០២នាក់ រួមមាន ៖

១-ឈ្មោះ ភន ភឿន ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែក

ដាច់ មានទីលំនៅ ភូមិកំពង់ពោធិ៍នឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

២-ឈ្មោះ ឈិន តុលា ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរជាមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ មានទីលំនៅ ភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្ន ស្នាក់នៅ ប៉ុស្តិ៍នគរបាលព្រែកដាច់។

ចំណែកជនសង្ស័យ ដែលឃាត់ខ្លួនទាំង០២នាក់រួមមាន ៖

១-ឈ្មោះ លី រ៉ាវ៉ាន ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។

២-ឈ្មោះ លី រ៉ាវុធ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរៈ នេសាទ មានទីលំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។

ក្នុងនោះសមត្ថកិច្ចចាប់យកវត្ថុតាង ដំបងឆក់ ចំនួន០១ ប្រវែង ០,៤៥ម៉ែត្រ(ជារបស់ជនរងគ្រោះ)ដែលជនសង្ស័យឆក់ពីជន

រងគ្រោះហើយវាយទៅលើជនរងគ្រោះ។

សូមបញ្ជាក់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រហែល ៦ល្ងាច សមត្ថកិច្ចទាំង២នាក់ រួមមានលោកមេប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍ បានទៅហូបបាយនៅអាហាដ្ឋានខាងជើងព្រែកតំបាញ ពេលកំពុងហូបបាយក៏មានប្រជា

ពលរដ្ឋរាយការណ៍តាមទូរស័ព្ទថាមានក្មេងៗ១ក្រុមឈរលើស្ពានឡូឡា និងមានកាយវិកាមិនសមរម្យ ភ្លាមនោះសមត្ថកិច្ច ដែលជាជនរងគ្រោះទាំង២នាក់បានជិះម៉ូតូ ទៅមើល លុះដល់ចំណុចលើស្ពានក៏បានឈប់ហើយប្រាប់ទៅក្រុមក្មេងៗនោះអោយទៅ

ផ្ទះ កុំប្រលែងគ្នាលើស្ពាន ក្រែងមានគ្រោះថ្នាក់ ស្រាប់តែជនសង្ស័យឈ្មោះ លី រ៉ាវ៉ាន បានស្រែកគំហ៊កមកលើសមត្ថកិច្ច ។ ពេលនោះសមត្ថកិច្ចក៏បានយកដំបងឆក់ ចង្អុល អោយជនសង្ស័យដើរទៅផ្ទះ ស្រាប់តែជនសង្ស័យឈ្មោះ លី រ៉ាវ៉ាន នោះ ក៏បានដើរទៅប្រាប់ ឈ្មោះ លី រ៉ាវុធន ដែលជាបង្កើត ថាមានគេរកវាយខ្លួន ពេលនោះជនសង្ស័យឈ្មោះលី រ៉ាវុធ បានដើរទៅហើយក៏បាននិយាយថា អាណារកវាយប្អូនអញ ហើយក៏បានស្ទុះមកដណ្តើមដំបងឆក់ ពីសមត្ថកិច្ច ហើយបានវាយសំពងទៅលើក្បាលសមត្ថកិច្ច ដែលជាលោកមេប៉ុស្តិ៍ បណ្តាលអោយបែកក្បាល២កន្លែងដេរចំនួន ១៥ថ្នេរ រីឯជនសង្ស័យជាប្អូន បានស្ទុះមកវាយទៅលើមន្ត្រីប៉ុស្តិ៍ម្នាក់ទៀត ត្រូវចំកនិងទ្រូង ។

ក្រោយពីត្រូវរបួស សមត្ថកិច្ចក៏បានរាយការណ៍មកអធិការដ្ឋានភ្លាម ទើបលោកអធិការ បានបញ្ជាមកផ្នែកជំនាញនគបាលយុត្តិធម៌ឲ្យដឹកនាំកម្លាំងចុះទៅកន្លែងកើត ហេតុនាំខ្លួនជនសង្ស័យទាំង២នាក់បងប្អូនបង្កើតនោះ បញ្ជូនមក

កាន់អធិកាដ្ឋាន ធ្វើការសាកសួរ និងបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ ដែលជាសមត្ថកិច្ចទាំង២នាក់ ពិតប្រាកដមែន។

ពេលនេះ ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការ

ដ្ឋាន នគរបាលស្រុកលើកដែក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕


Telegram