ផឹកស៊ីជុំគ្នា ឈានដល់ការផ្ទុះហិ..ង្សាទៅវិញទៅមក ម្ខាងថាដកកាំ.ភ្លើ..ងវា..យ ម្ខាងទៀតថាឲ្យទៅមើលកាមេរ៉ាសុវត្ថិភាព ទើបដឹងខាងណាខុស ខាងត្រូវ...
សន្តិសុខសង្គម
454

រាជធានីភ្នំពេញ ៖ ផឹកស៊ីជុំគ្នា ក្លាយជាជម្លោះ បង្កជាហិង្សាដាក់គ្នា រហូតភាគីម្ខាងឈានដល់ការ ដកកាំភ្លើង វាយតប់គ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួសរៀងខ្លួន ត្រូវបានសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីនារីម្នាក់ ដែលអះអាងថា ត្រូវបានភាគីម្ខាងទៀតដកកាំភ្លើង វាយត្រូវគាត់នោះ បានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមនារីនោះ បាននិយាយថា ពួកគាត់បានមកពិធីខួបកំណើតនៅក្នុងហាងផឹកស៊ីមួយកន្លែង ភ្លាមនោះនាងក៏បានអង្គុយផឹក ក៏មានបុរសម្នាក់មកជល់កែវស្រា ឲ្យនាងផឹកដាច់អស់១កែវ នាងក៏ព្រម ភ្លាមនោះក៏ចាក់ស្រាចូលក្នុងកែវ តែនាងមិនលើកផឹក ស្រាប់តែបុរសនោះក៏ខឹង ក៏ថាឲ្យលេខទូរសព្ទទៅខ្លួន ហើយបុរសរូបនោះក៏និយាយថា បានលេខហើយនឹងតេមករកគាត់ ទើបឈានដល់ការឈ្លោះគ្នាផ្អើលពេញហាងផឹកស៊ីនៅម្ដុំខណ្ឌ៧មករា ហើយក៏បន្តណាត់គ្នា មកជួបនៅផ្លូវ១៨២ ក្នុងខណ្ឌទួលគោក មុខផ្លូវចូលសំណង់១២ ឈានដល់ការឈ្លោះគ្នា វាយតប់គ្នាទៅវិញទៅមក រហូតភាគីបុរសនោះ ដកកាំភ្លើងវាយបណ្តាលឲ្យរងរបួសរៀងខ្លួនតែម្តង។

ដោយឡែកភាគីម្ខាងទៀត ដែលត្រូវគេចោទថា គាត់បានដកកាំភ្លើងវាយគេនោះ បាននិយាយថា រឿងទាំងអស់ឲ្យទៅមើលកាមេរ៉ាសុវត្ថិភាពទាំងអស់គ្នា បានដឹងថាខាងណាខុស ខាងណាត្រូវ ហើយគាត់ក៏បានបន្ដទៀតថា គាត់មិនបានដកកាំភ្លើងវាយគេទេ គ្រាន់តែណាត់គ្នាមកនិយាយគ្នាហើយសម្រួលគ្នា តែមិនអញ្ចឹង បែរជាឈ្លោះគ្នាវាយតប់គ្នាទៅវិញទៅមកបែបនេះទៅវិញ។

ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានក៏បានមកដល់ បានចុះអន្តរាគមន៍ ឃាត់ភាគីទាំងសងខាង ទៅសួរនាំនៅប៉ុស្ដិ៍នគបាលទឹកល្អក់ទី២ ដើម្បីសួរនាំថា រឿងអ្វី ហើយកើតហេតុនៅចំណុចណា ទើបដឹងថា ទីតាំងមានជម្លោះដំបូងគឺនៅក្នុងខណ្ឌ៧មករា ទើបសមត្ថកិច្ចខណ្ឌទួលគោក នាំភាគីទាំងសងខាង ទៅកាន់អធិការនគបាលខណ្ឌ៧មករា វិញ ដើម្បីដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ Mrr Ka


Telegram