រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូយ៉ាងលឿន ទៅបុកគូទរថយន្ដដឹកខ្សាច់ ពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ១យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកខ្សាច់មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 3F-7202 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ មកដល់ចំណុចកើតហេតុ ក៏មានបុរសម្នាក់បើកម៉ូតូម៉ាក Click មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1IY-2425 យ៉ាងលឿន បានជ្រុលទៅបុកគូទរថយន្តដឹកខ្សាច់ពីក្រោយ ពេញមួយទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រូពេទ្យ យកទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។
ក្រោយកើតហេតុ សមត្ថកិច្ចក៏បានមកដល់ ឲ្យភាគីទាំងសងខាងបានចូលចរចារគ្នា និងដោះស្រាយគ្នាដោយបញ្ចប់នៅទីតាំងចំណុចកើតហេតុតែម្តង ៕ Mrr Ka