ខេត្តក្រចេះ ៖ បុរសម្នាក់ ដែលជាប្តីនិងជាជនដៃដល់ ដែលជាឃាតក ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនបានភ្លាមៗ ក្រោយយកកាំបិតផ្គាក់ កាប់សម្លាប់ប្រពន្ធជាច្រើនកាំបិត រួចព្យាយាមធ្វើអត្តឃាតខ្លួនឯងតែមិនស្លាប់ កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ជាប្ដី ដែលសមត្ថកិច្ចចាប់ខ្លួនបាននេះ មានឈ្មោះ ជេម សុធា អាយុ២៦ឆ្នាំ ។ ចំណែកឯស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ បាន រដ្ឋាណា អាយុ២៦ឆ្នាំ ។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយកាប់សម្លាប់ប្រពន្ធមិនញញើតដៃរួចហើយនោះ ឃាតកជាប្តីរូបនេះ បានព្យាយាមចាក់សម្លាប់ខ្លួនឯង និងចង.កសម្លាប់ខ្លួន តែមិនបានសម្រេចដូចបំណងនោះឡើយ ខណៈមូលហេតុ គឺផ្តើមចេញពីជម្លោះក្នុងគ្រួសារប៉ុណ្ណោះ ។
ពេលនេះសាកសពប្រពន្ធ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ខណៈជនដៃដល់ជាប្តី សមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕