រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តធន់ធំ បុកជាមួយរថយន្តរបស់ក្មួយស្រី តារាសម្តែង និងជាប្រធានសមាគន៍អ្នកសីល្បៈ អ្នកនាង ចន ចន្ទ័លក្ខិណា ដោះស្រាយមិនចេញ អស់រយៈពេញ ៣ម៉ោង ទៅហើយនៅតែមិនត្រូវគ្នា ទល់តែសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះមកដល់ ទើបភាគីរថយន្តធន់ធំនោះ យល់ព្រមសងសំណង ទៅកាន់រថយន្តរបស់ក្មេងស្រី អ្នកនាង ចន ចន្ទ័លក្ខិណា ដើម្បីបញ្ចប់រឿង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅផ្លូវបំបែកជាបួនស្តុបសន្ធរម៉ុក សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ដធន់ធំមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 3B-0804 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតមកលិច តាមបណ្ដោយផ្លូវកម្ពុជាក្រោម មកដល់ផ្លូវបំបែកជាបួនស្តុបសន្ធម៉ុក បានកៀររថយន្ដព្រូសមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2BK-7537 ក្នុងទិសដៅស្របគ្នាបណ្ដាលអោយរថយន្ដព្រូសរបស់ក្មួយ ស្រី អ្នកនាង ចន ចន្ទ័លក្ខិណា រងការខូចខាតយ៉ាងដំណំ។ ភ្លាមនោះ ក៏មានសមត្ថកិច្ចមកដល់ បានអោយភាគីទាំងសងខាងចរចារគ្នា តែការចរចារគ្នាយ៉ាងយូរ អស់រយៈពេលជាង៣ម៉ោងទៅហើយ នៅតែមិនត្រូវគ្នាទៀត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការដ្ឋាននគបាលខណ្ឌទួលគោក បានឲ្យភាគីទាំងសងខាងនិយាយគ្នានិងចតឲរចារគ្នានៅតែមិនត្រូវ ទើបប្រគល់ឲ្យជំនាញចរាចរណ៍ផ្លូវគោករបស់ស្នងការរាជធានីភ្នំពេញ បានមកដល់ទើបដោះស្រាយគ្នា ទើបខាងរថយន្ដធន់ធំ ព្រមសងការខូចខាតទៅឲ្យភាគីរថយន្តរបស់ក្មួយស្រី អ្នកនាង ចន ចន្ទ័លក្ខិណា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង ៕ Mrr Ka