រាជធានីភ្នំពេញ ៖ ក្មេងស្ទាវ២ក្រុម បើកឆាកប្រយុទ្ធគ្នាក្នុងហាង Sha Dow Pub គប់កែវ និងចាន ហោះពេញហាង បណ្ដាលឲ្យមានរបួសទាំងសងខាង ភ្លាមនេះសមត្ថកិច្ច កងអន្តរាគមន៍របស់អធិការដ្ឋាននគបាលខណ្ឌជ្រោយចង្វារ បានមកដល់ធ្វើការឃាត់យក មកសួរនាំនៅប៉ុស្តិ៍នគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរភ្លាមៗ កាលពីវេលាម៉ោង ២យប់ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីយុវជនមួយក្រុម បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួននិងមិត្តភក្តិខ្លួន បានអង្គុយចូលមកស៊ីផឹកនៅក្នុងហាងមួយកន្លែង ដែលមានយីហោឈ្មោះ Sha Dow Pub ស្រាប់តែភ្លាមនោះ ក៏មានយុវជនមួយ ក្រុមដើរមកស្រែកថា មើលមុខអី ភ្លាមនោះក៏បានទាញកែវនឹងចានគប់មកលើយុវជនមួយក្រុមនោះ រួចក៏បានវាយគ្នាផ្អើលពេញហាង រហូតដល់មានអ្នករបួសទាំងសងខាងផ្អើលដល់សមត្ថកិច្ចកងអន្តរាគមន៍របស់អធិការនគរបាលខណ្ឌជ្រោយចង្វារ ចុះមកឃាត់និងសួរនាំនៅប៉ុស្តិ៍នគរបាលជ្រោយចង្វា ដើម្បីធ្វើការសាកសួរនាំ និងបន្តនីតិវិធីទៅតាមច្បាប់បន្តទៀត៕ Mrr Ka