ទុកពេល៣ថ្ងៃត្រូវរុះរើឱ្យអស់ចំពោះអាជីវករយកចិញ្ចើមផ្លូវធ្វើអាជីវកម្មលើកំណាត់ផ្លូវលេខ២៧១ម្តុំ ខ្លោងទ្វារវត្តសន្សំកុសលខណ្ឌមានជ័យ
សន្តិសុខសង្គម
301

រាជធានីភ្នំពេញ ៖ នៅ លើ កំណាត់ ផ្លូវ លេខ ២៧១ ម្តុំ ខ្លោងទ្វារវត្ត សន្សំ កុសល ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ដែល តែង រង ការ កកស្ទះ ចរាចរណ៍ បង្ក ប៉ះពាល់ សណ្តាប់ សុវត្ថិភាព ចរាចរណ៍ ដោយ ការ យក ចិញ្ចើម ផ្លូវ ធ្វើ អាជីវកម្ម ពី សំណាក់ អាជីវករ នៅ ម្តុំ នោះ នា ព្រឹក ថ្ងៃ ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ កម្លាំង ការិយាល័យ សណ្តាប់ធ្នាប់ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បាន ចុះ ទៅ រៀបចំ សណ្តាប់ធ្នាប់ និង រំដោះ ចិញ្ចើម ផ្លូវ ឱ្យ បាន ធំ ទូលាយ នឹង ឱ្យ មាន របៀប រយ ល្អ ឡើង វិញ ជាមួយនឹង ការ ព្រមាន ទុក ពេលវេលា ០៣ ថ្ងៃ ចំពោះ បងប្អូន អាជីវករ ត្រូវ រុះរើ ឱ្យ អស់ ដោយ ខ្លួនឯង នូវ ឧបករណ៍ សម្ភារៈ រឺ ទំនិញ ផ្សេង ដែល បាន ដាក់ តាំង លក់ រំលោភ លើ ចិញ្ចើម ផ្លូវ នោះ ប្រ សិន ផុត ឱសានវាទ មិន គោរព ទៅ តាម ការ ណែនាំ របស់ សមត្ថកិច្ច នឹង ត្រូវ ចាត់វិធានការ តាម ផ្លូវច្បាប់ នោះ ហើយ ។ នេះបើយោងតាមផេក និងគេហទំព័រផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ការ ចុះ រៀបចំ សណ្តាប់ធ្នាប់ នៅ លើ កំណាត់ ផ្លូវ ២៧១ នេះ ផង ដែរ នៅ ទន្ទឹម ដែល អាជ្ញាធរ សមត្ថកិច្ច រាជធានី ភ្នំពេញ កំពុង ដាក់ ចេញ នូវ វិធានការ ចុះ ពង្រឹង អនុវត្ត នៃ ការ រៀបចំ សណ្តាប់ធ្នាប់ នៅ តាម ដងផ្លូវ នានា ដែល មាន ភាព ស្មុគស្មាញ ក្នុងភូមិ សាស្ត្រ រាជធានី ភ្នំពេញ ។

លោក វរសេនីយ៍ឯក អេ ម សម្បត្តិ នាយការិយាល័យ នគរបាល សណ្តាប់ធ្នាប់ ប្រាប់ ឱ្យ ដឹង ថា ការ ចុះ រៀបចំ សណ្តាប់ធ្នាប់ នៅ ពេល នេះ ដែល មានការ ដឹកនាំ បញ្ជា កម្លាំង ផ្ទាល់ ដោយ លោក ឧត្តមសេនីយ៍ត្រី សែ ម គ ន្ធា ស្នងការ រង ទទួល ផែន ការងារ សណ្តាប់ធ្នាប់ ដើម្បី ពង្រឹង អនុវត្ត លើ ការងារ សណ្តាប់ធ្នាប់ នេះ ឱ្យ មាន ភាព ប្រសើរ ហើយ កម្លាំង នឹង បន្ត ចុះ អនុវត្ត ជា ប្រចាំ ទៅ លើ គោលដៅ នានា ដែល មាន ភាព ស្មុគស្មាញ ។

លោកនាយការិយាល័យ នគរបាល សណ្តាប់ធ្នាប់ បានបន្តឲ្យដឹងថា ជុំវិញ នៃ ការ ចុះ រៀបចំ សណ្តាប់ធ្នាប់ នៅ ក្នុងភូមិ សាស្ត្រ រាជធានី ភ្នំពេញ កម្លាំង ការិយាល័យ សណ្តាប់ធ្នាប់ អនុវត្ត តាម បទបញ្ជា ផ្ទាល់ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ ត អគ្គស្នងការ រង នគរបាល ជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ នឹង បន្ត ចុះ សហការ ជាមួយ កម្លាំង តាម បណ្តា ខណ្ឌ ទាំង ១៤ ប្រើប្រាស់ នូវ មធ្យោបាយ ផ្សេងៗ ដើម្បី បន្ត ចេញ ដោះស្រាយ ទៅ លើ បញ្ហា សណ្តាប់ធ្នាប់ នៅ ក្នុងភូមិ សាស្ត្រ រាជធានី ភ្នំពេញ ឱ្យ មានគុណ ភាព ប្រសិទ្ធភាព និង ឱ្យ ល្អ ប្រសើរ ក្នុង នោះ ក៏ អំពាវនាវ ឱ្យ ប្រជាពលរដ្ឋ ទូទៅ នាំ គ្នា ចូលរួម សហការ ជាមួយ អាជ្ញាធរ សមត្ថកិច្ច ដើម្បី លើកកម្ពស់ សោភ័ណ ភាព សណ្តាប់ធ្នាប់ សុវត្ថិភាព ចរាចរណ៍ នៅ ក្នុង រាជធានី ភ្នំពេញ ឱ្យ កាត់ តែ ប្រសើរ ឡើង តាម រយៈ នៃ ការ ចូលរួម គោរព ច្បាប់ និង សេចក្តីណែនាំ របស់ អាជ្ញា ធរមាន សមត្ថកិច្ច ៕



Telegram