ឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ក្រោយជិះម៉ូតូដើរផ្សាយនិង ពិគ្រោះ ជម្ងឺ ជូន អ្នកភូមិតាមផ្ទះ ដោយតម្រូវឲ្យបង់សេវា៨៦ម៉ឺនរៀល ជាថ្នូរបានឱសថ បុរាណ ដែលពួកខ្លួនលក់ខុសច្បាប់ទៅវិញ
សន្តិសុខសង្គម
232

ខេត្តពោធិ៍សាត់ ៖ កម្លាំង សមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ប្រុស ស្រី ចំនួន ០៣ នាក់ ពី បទ លក់ ឱសថ បុរាណ ខុសច្បាប់ និង គ្មាន លិខិតអនុញ្ញាត កាលពីវេលា ម៉ោង ១១ ថ្ងៃ ទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅ ភូមិ ជ័យ ជំនះ ឃុំ អន្លង់ វិល ស្រុក កណ្តៀង ខេត្តពោធិ៍សាត់ ។ នេះបើយោងតាមផេក និងគេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិ ។

តាម របាយការណ៍ របស់ អធិការ ដ្ឋាននគរបាល ស្រុក កណ្ដៀង បាន ឲ្យ ដឹង ថា ក្រោយ ពី ទទួល បាន សេចក្ដីរាយការណ៍ ពី លោកនាយ ប៉ុស្ដិ៍ នគរបាល រដ្ឋបាល អន្លង់ វិល ថា មាន ជន មិន ស្គាល់ អត្តសញ្ញាណ មួយ ក្រុម មាន គ្នា ចំនួន ០៣ នាក់ ស្រី ១ នាក់ ធ្វើ ដំណើរ ដោយ មធ្យោបាយ ( ម៉ូតូ ) ចំនួន ០២ គ្រឿង បាន ចុះ មក ផ្សព្វផ្សាយ ពិនិត្យ និង ពិគ្រោះ ជម្ងឺ ជូន ដល់ ប្រជាពលរដ្ឋ នៅ ភូមិ ជ័យ ជំនះ ឃុំ អន្លង់ វិល ស្រុក កណ្តៀង ។

ក្នុង នោះ មាន ប្រជាពលរដ្ឋ ចំនួន ០៤ នាក់ ប្រុសម្នាក់ បាន មក ពិនិត្យ សុខភាព ដោយ ក្រុម ជនសង្ស័យ ខាងលើ តម្រូវ អោយ ប្រជាពលរដ្ឋ ទាំង ០៤ នាក់ បង់ថ្លៃ សេវា គិត ជា ទឹកប្រាក់ សរុប ចំនួន ៨៦០,០០០ ៛ ( ប្រាំបី រយ ហុកសិប ពាន់ រៀល គត់ ) ប្រគល់ មក អោយ ពួក ក្រុម ជនសង្ស័យ ជា ថ្នូរ និង ថ្នាំ ឱសថ បុរាណ ប្រភេទ ( ដើម ផ្លែ និង ឫស រុក្ខជាតិ ) ផ្សេងៗ ក្នុង ម្នាក់ៗ ទទួល បាន ០១ កញ្ចប់ ។

ភ្លាម នោះ លោក អធិការ បាន គោរព រាយការណ៍ ជូន ឯកឧត្តម កូយ កាន់ យ៉ា ព្រះរាជ អាជ្ញា អម សាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បី ស្នើ សុំ គោលការណ៍ នាំ ខ្លួន ក្រុម ជនសង្ស័យ ទាំងនោះ មក ធ្វើការ ត្រួតពិនិត្យ និង សាកសួរ ចម្លើយ នៅ ចំពោះ មុខ សមត្ថកិច្ច ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទាំងនោះ រួម មាន ៖

ទី ១- ឈ្មោះ រ៉េ ស ណា ភេទ ស្រី អាយុ ៤១ ឆ្នាំ ទី ២- ឈ្មោះ ទី ន វាសនា ភេទ ប្រុស អាយុ ៤២ ឆ្នាំ ទី ៣- ឈ្មោះ រ៉េ ស ស្លៃ ម៉ា ន់ ភេទ ប្រុស អាយុ ២៣ ឆ្នាំ អ្នក ទាំង បី នាក់ ជា ជនជាតិ ខ្មែរឥស្លាម រស់នៅ ភូមិ ងោក ឃុំ កំពង់ហ្លួង ស្រុក ពញ្ញាឮ ខេត្តកណ្តាល ។ ការ ដើរ ផ្សព្វផ្សាយ ពិនិត្យ សុខភាព និង លក់ ឱសថ បុរាណ ជូន ប្រជាពលរដ្ឋ នេះ គឺ ពុំ មាន លិខិតអនុញ្ញាត ពី អាជ្ញាធរ សមត្ថកិច្ច និង ស្ថាប័ន ជំនាញ អ្វី ទេ ។

បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន យក មក អធិការដ្ឋាន នគរបាល ស្រុក កណ្ដៀង រយៈពេល ៤៨ ម៉ោង តាម បញ្ជា របស់ ឯកឧត្តម កូយ កាន់ យ៉ា ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បី បំពេញបែបបទ តាម នីតិវិធីច្បាប់ ៕


Telegram