រាជធានីភ្នំពេញ ៖ ហួសចិត្ត! បុរសម្នាក់ រាប់អានជាមួយម្តាយក្មេងរងគ្រោះ លុះឃើញស្ត្រីជាម្តាយនោះ ទៅធ្វើបាត់ នៅសល់តែក្មេងស្រីរងគ្រោះ ដេកលេងទូរសព្ទ ក៏ធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ចំណែកក្មេងរងគ្រោះសន្លប់បាត់ស្មារតី រហូតដឹងខ្លួនវិញ ទើបប្រាប់រឿងរ៉ាវទៅកាន់ម្តាយ និងប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានអាយុ០៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកមានជនសង្ស័យឈ្មោះ លី សេងថិន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមការសាកសួររបស់សមត្ថកិច្ចទៅលើជនសង្ស័យបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះអាយុ០៦ឆ្នាំ បានដេកលេងទូរស័ព្ទដៃ នៅក្នុងបន្ទប់ជួលតែម្នាក់ឯង ចំណែកម្តាយទៅធ្វើការរោងចក្រ ។ ពេលក្មេងស្រីរងគ្រោះកំពុងតែដេកលេងទូរស័ព្ទ ស្រាប់តែជនសង្ស័យ ដែលជាអ្នករាប់អានគ្នាជាមួយម្តាយក្មេងស្រីរងគ្រោះ បានដើរចូលទៅក្នុងបន្ទប់ជួល ហើយធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីរងគ្រោះ រហូតនាងតូចស្រែកយំ ហើយជនសង្ស័យបានចាប់ខ្ទប់មាត់ក្មេងស្រីរងគ្រោះមិនឱ្យស្រែកយំ និងបន្តធ្វើសកម្មភាពរហូតបានសម្រេច ។ ចំណែកក្មេងស្រីរងគ្រោះ ក៏សន្លប់លេងដឹងខ្លួន។ ក្រោយមកជនសង្ស័យក៏បានដើរគេចខ្លួនទៅផ្ទះរបស់គេ ។ រហូតដល់វេលាម៉ោង៦ល្ងាច ម្តាយរបស់ក្មេងស្រីរងគ្រោះបានត្រឡប់ពីធ្វើការមកដល់ផ្ទះ ឃើញកូនស្រីដេក ក៏ដាស់ឱ្យភ្ញាក់តែក្មេងស្រីរងគ្រោះមិនភ្ញាក់ រួចម្តាយក្មេងស្រីរងគ្រោះ ក៏បានទុកឱ្យក្មេងស្រីរងគ្រោះនៅដេកបន្ត។ លុះដល់វេលាម៉ោង០៦និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្មេងស្រីរងគ្រោះភ្ញាក់ពីដេក ក៏បាននិយាយរឿងហេតុខាងលើ ប្រាប់ម្តាយឱ្យបានដឹង ទើបម្តាយក្មេងស្រីរងគ្រោះបាននាំក្មេងស្រីរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។
ក្រោយទទួលបានពាក្យបណ្តឹងនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃខែឆ្នាំដដែល ត្រង់ចំណុចផ្ទះគ្មានលេខ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវីធីច្បាប់ ដោយជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះប្រាកដមែន ហើយខ្លួនក៏ស្រឡាញ់ម្តាយរបស់ក្មេងស្រីរងគ្រោះផងដែរ ៕ មេសា