នៅចាំករណីនេះទេ ! ពេលនេះ ឃា..ត...ក ត្រូវបានតុលាការប្រកាសសាលក្រម ដាក់ទោសអស់១ជីវិត
សន្តិសុខសង្គម
483

រាជធានីភ្នំពេញ ៖ នៅចាំករណីនេះទេ ឃាតក ដែលបានជិះម៉ូតូឌុបក្មេងប្រុសអាយុ១០ឆ្នាំ ទៅរំលោភ ហើយវាយសម្លាប់ ដោយសារពីមុនមកក្រុមគ្រួសារក្មេងរងគ្រោះ ធ្លាប់មើលងាយខ្លួនថា ជាមនុស្សខ្ជិល គ្មានការងារធ្វើទើបកើតជាការគុំគួនក្នុងចិត្តនោះ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះឃាតកខាងលើ ត្រូវបាន លោក រស់ សា ម៉ី ឌី ចៅក្រម ជំនុំជម្រះ សាលាដំបូង រាជធានី ភ្នំពេញ ប្រកាស សាលក្រម ផ្តន្ទាទោស លើ ជនជាប់ចោទ ពាក់ ព័ន្ធ សំណុំរឿង អំពើ ឃាតកម្ម ដោ យ ទារុណកម្មនឹង រំលោភ សេពសន្ថវៈ សម្រេចដាក់គុកជននេះ អស់ មួយ ជីវិត ដោយសាលក្រម នេះបាន ទុក សិទ្ធិ ឲ្យ ជន ជាប់ ចោ ទ ប្តឹង ឧទ្ធរណ៍ តាម កំណត់ ច្បាប់ ។

សូមបញ្ជាក់ថា យោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងអង្គភាពការពារកុមារ (CPU) ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អុន ភាមុន ភេទប្រុស អាយុ៣០ឆ្នាំ នៅចំណុចវត្តជ្រោយអំពិល ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភសម្លាប់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

តាមចម្លើយជនសង្ស័យខាងលើ បានសារភាពថា៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភ ហើយវាយសម្លាប់ជនរងគ្រោះឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ នៅចំណុចកន្លែងកើតហេតុខាងលើ ដែលត្រូវជាជីដូនមួយសាច់ថ្លៃរបស់ខ្លួន ប្រាកដមែន។

មូលហេតុដែលខ្លួនវាយ សម្លាប់ក្មេងរងគ្រោះខាងលើ ដោយសារពីមុនមកក្រុមគ្រួសារក្មេងរងគ្រោះធ្លាប់មើលងាយខ្លួនថា ជាមនុស្សខ្ជិលគ្មានការងារធ្វើទើបកើតជាការគុំគួនក្នុងចិត្ត។

រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខ្លួនក៏មានគម្រោងយកក្មេងរងគ្រោះទៅរំលោភ ហើយនៅវេលាម៉ោងប្រហែល ១៥៖០០នាទីខ្លួនបានដឹងថា ក្មេងរងគ្រោះបានយកត្រីទៅព្រលែង ក្នុងស្រះមុខវត្តជ្រោយអំពិល ទើបខ្លួនបានជិះម៉ូតូម៉ាក MSX ពណ៌សរ ស្លាកលេខ ភ្នំពេញ1FJ-8384 ទៅយកក្មេងរងគ្រោះ ដោយលួងលោមក្មេងរងគ្រោះថាទៅទិញប្រហិតនៅម្តុំរោងចក្រថៃហ្គឺ។

ក្រោយពីទិញប្រហិតរួច ខ្លួនបានជិះឌុបក្មេងរងគ្រោះ ទៅមុខបន្តទៀតដោយញាំប្រហិតនៅលើម៉ូតូតែម្តង ពេលកំពុងជិះម៉ូតូនោះ ក្មេងរងគ្រោះបានវាយក្បាលខ្លួន ចំនួន០២ដៃ ដែលបង្កឲ្យខ្លួនកាន់តែមានកំហឹង។ បន្ទាប់មកខ្លួនបានជិះម៉ូតូទៅឈប់នៅកន្លែងកើតខាងលើ ហើយខ្លួនបាននិយាយលួងលោម បញ្ចុះបញ្ចូលក្មេងរងគ្រោះឲ្យចុះទៅបេះក្រអៅឈូក។

ពេលចូលទៅដល់កន្លែងស្ងាត់ ខ្លួនក៏ធ្វើសកម្មភាពស្រាតខោតែក្មេងរងគ្រោះប្រកែក ខ្លួនក៏វាយក្មេងរងគ្រោះចំនួន០២ដៃ ហើយកាច់មែកឈើទំហំប៉ុនក៏ដៃក្មេង វាយក្បាល ពីដងឈើ និងចាក់ត្រង់ពោះក្មេងរងគ្រោះបណ្តាលឲ្យស្លាប់ ទើបខ្លួនធ្វើសកម្មភាពរំលោភម្តងទៀត តែដោយសារភ័យពេកមិនបានសម្រេចកាមនោះទេ ខ្លួនក៏គេចចេញពីកន្លែងកើតហេតុ មកសំងំក្នុងផ្ទះនៅក្រោយវត្តជ្រោយអំពិល ដូចជាគ្មានរឿងអ្វី។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ និងវត្ថុតាងឲ្យទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កសាងសំណុំរឿងតាមនីតិវិធី ៕


Telegram