ខឹ.ងគេថាខ្លួនជាមនុស្សឆ្កួ.តឡប់ៗ កាន់កាំ..បិ..តបុ័ងដើរសំដៅកា..ប់ក្បាលគេ១កាំ.បិ..តពីក្រោយ ដេរ៩ថ្នេរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
សន្តិសុខសង្គម
184

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ខឹងគេ តែងតែនិយាយតិះដៀលខ្លួនថា ជាមនុស្សឆ្កួតឡប់ៗ ក៏កាន់កាំបិតបុ័ង ដើរសំដៅទៅកាប់ជនរងគ្រោះ បណ្តាលឲ្យបែកក្បាលហូរឈាម ដេរចំនួន៩ថ្នេរ រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចវាយខ្នោះ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ កាលពីវេលាម៉ោង ៦ និង២០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចរោងស្នាក់នៅការដ្ឋានសំណង់បុរីប៉េងអ៊ីម ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ុន ជីវ័ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងអ៊ីម ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ ឈ្មោះ អ៊ុក បូរ៉ា ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងអ៊ីម ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៦និង២០នាទី ជនរងគ្រោះ កំពុងតែអង្គុយបោកខោអាវនៅខាងមុខរោងស្នាក់នៅ ក្នុងការដ្ឋានសំណង់បុរីប៉េងអ៊ីម ផ្លូវបេតុង ព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យ ដែលជាកម្មករសំណង់ដូចជនរងគ្រោះដែរ បានកាន់កាំបិតប៉័ងតោដើរចេញពីកន្លែងស្នាក់នៅរបស់គេ មកកាប់ជនរងគ្រោះពីក្រោយត្រូវចំក្បាលខាងលើមួយកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយជនសង្ស័យក៏បានដើរទៅកន្លែងស្នាក់នៅរបស់គេវិញ ។ ក្រោយហើយឈ្មោះ ឡាយ ស្រីទូច ភេទស្រី អាយុ៣៧ឆ្នាំ បានឮសម្លេងជនរងគ្រោះស្រែកនៅខាងក្រៅរោងស្នាក់នៅ ក៏បានចេញមកមើលឃើញជនរងគ្រោះរងរបួសក្បាលហូរឈាមពេញខ្លួន ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឱ្យជួយអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ នំាជនរងគ្រោះទៅព្យាបាលរបួសនៅ ឱសថស្ថានកូនបី ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដេរចំនួន០៩ថ្នេរ និងធ្វើ ការឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង កាំបិងប៉័ងតោដងឈើប្រវែង១៥សង់ទីម៉ែត្រចំនួន០១ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ ដោយប្រពន្ធរបស់ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឲ្យសមត្ថកិច្ចចាត់ការជនសង្ស័យតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះរងរបួសធ្ងន់ធ្ងរ សមត្ថកិច្ចយើងមិនអាចធ្វើការបំភ្លឺបានទេ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពប្រើកាំបិតប៉័ងតោកាប់ជនរងគ្រោះបណ្តាលឲ្យ រងរបួសធ្ងន់ធ្ងរប្រាកដមែន ដោយសារជនសង្ស័យខឹងជនរងគ្រោះ កន្លងមកច្រើនតែនិយាយតិះដៀលជនសង្ស័យ ថា ជាមនុស្សឆ្កួត ឡប់ៗ ទើបរូបគេ (ជនសង្ស័យ) កាប់ជនរងគ្រោះតែម្តង។

ក្រោយពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយ មានការសម្របសម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមត្ថកិច្ចចាត់ការជនសង្ស័យតាមផ្លូវច្បាប់៕ មេសា



Telegram