នារីដែលបង្ហោះហ្វេសប៊ុក សួររកលេខប៉ូលិសព្រោះខ្លួនត្រូវគេ យកមកល..ក់ធ្វើការឲ្យចិន ពេលនេះត្រូវបានសមត្ថកិច្ចខេត្តពោធិ៍សាត់ រកឃើញហើយ!
សន្តិសុខសង្គម
456

ខេត្តពោធិ៍សាត់ ៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ដោយយោងតាម បទបញ្ជានិងមតិចង្អុលការដ៏ខ្ពង់ខ្ពស់របស់លោក ឧ/ទោ ស ថេង ស្នងការនគរបាលខេត្ត ក្រោមការបញ្ជាដឹកនាំ និងរៀបចំផែនការដោយផ្ទាល់ពីលោកឧ/ត្រី ហៀង ស៊ីថា ស្នងការរង និងប្រធានក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន ក្រោយពីបានឃើញ គណនី Facebook ឈ្មោះ Norng Lin បានបង្ហោះ ដែលមានខ្លឹមសារថា « បងៗស្គាល់លេខប៉ូលិសទេ ខ្ញុំត្រូវ គេយកមកលក់ធ្វើការ អោយចិន ឥលូវខ្ញុំនៅ ពោធិ៍សាត់ នៅថ្មដាលើភ្នំ ខ្ញុំចង់ទៅ ផ្ទះវិញ ជួយខ្ញុំផង (069767952) » ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។

ភ្លាមៗនោះ ក្រោមបទបញ្ជារបស់លោកឧ/ទោ ស ថេង ស្នងការនគរបាលខេត្ត និងបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧ/ត្រី ហៀង ស៊ីថា ប្រធានក្រុមការងារប្រតិកម្មរហ័ស បានដឹកនាំក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត ប្រើប្រាស់ជំនាញ និងសហការជាមួយអង្គភាពពាក់ពន្ធ័ កម្លាំងសមត្ថកិច្ច បានរកឃើញជនរងគ្រោះហើយ ឈ្មោះ ហ៊ន រស្មី ភេទស្រី ប្រហែលចន្លោះនៅម៉ោង៩ និង៣០នាទីយប់ ។

បច្ចុប្បន្នសមត្ថកិច្ចបាននាំជនរងគ្រោះមកដល់ប៉ុស្តិ៍ថ្មដារ និងរៀបចំកន្លែងស្នាក់នៅ និងការពារសុវត្ថិភាពជូនជនរងគ្រោះ ព្រមទាំងបានទំនាក់ទំនងផ្តល់ព័ត៌មានដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ ។ នៅព្រឹកស្អែកនេះ ១៨ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចនឹងបន្តនីតិវិធីបន្ត និងនាំជនរគ្រោះ ឲ្យក្រុមគ្រួសារមកទទួល ដោយផ្ទាល់ នៅកន្លែងសមត្ថកិច្ច ៕


Telegram