ប្រជាការពារសាលាសង្កាត់បឹងទំពុនទី២ ម្នាក់ ប្រើហិ..ង្សារុញទៅលើបុរសម្នាក់ទៀតដួលបោ..កក្បា.លចំកញ្ចឹ.ង.កស្លា..ប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
សន្តិសុខសង្គម
259

រាជធានីភ្នំពេញ ៖ ប្រជាការពារសាលាសង្កាត់បឹងទំពុនទី២ម្នាក់ ត្រូវបានក្រុមគ្រួសារជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ក្រោយបានប្រើហិង្សារុញច្រាន ជនរងគ្រោះដែលជា ប្រជាការពារសាលាសង្កាត់បឹងទំពុន២ដូចគ្នា ដួលផ្ងារក្រោយ បោកក្បាលចំកញ្ចឹងកស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ដែលហេតុការណ៍នេះបានកើតឡើង តាំងពីវេលាម៉ោង ៨យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្នុងសាលាសង្កាត់បឹងទំពុន២ ផ្លូវ៦៩BT ក្រុមទី៥ ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប៉ុស្តិ៍បឹងទំពុន២ បានប្រាប់ក្រុមការងារTVFB ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ អេម វន ភេទប្រុស អាយុ៧១ឆ្នាំ មុខរបរជា ប្រជាការពារសាលាសង្កាត់បឹងទំពុន២ ស្នាក់នៅផ្ទះលេខ២១៨ ផ្លូវ៣៧១ ភូមិព្រែកតាគង់១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យជាជនដៃដល់ មានឈ្មោះ ហេង សារ៉េត ភេទប្រុស អាយុ៦២ឆ្នាំ ជាប្រជាការពារធ្វើការជាមួយគ្នា រស់នៅក្នុងភូមិក្បាលទំនប់២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IC-9544 ជារបស់ជនសង្ស័យ ។

សមត្ថកិច្ចបានបន្តឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយជាមួយឈ្មោះ នន់ ភឿន អាយុ៤៧ឆ្នាំ ដែលជាប្រជាការពារដូចគ្នា អង្គុយលេងជាមួយប្រជាការពារផ្សេងទៀត ។ ពេលនោះស្រាប់តែមានជនសង្ស័យខាងលើ ដែលជាអ្នកធ្វើការជាមួយគ្នា បានជិះម៉ូតូមកដល់ និយាយឌឺដង ដៀមដាលប្រមាថមើលងាយមកលើជនរងគ្រោះ ទើបជនរងគ្រោះឡើងដើរទៅសួរនាំ រហូតមានការឈ្លោះប្រកែកគ្នា ដោយជនសង្ស័យបានរុញ ច្រាន ជនរងគ្រោះដែលជា ប្រជាការពារសាលាសង្កាត់បឹងទំពុន២ដូចគ្នា ដួលផ្ងារក្រោយ បោកក្បាលចំកញ្ចឹងកស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ទើបកូនបង្កើតរបស់ជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យជួយចាប់ឃាត់ខ្លួនជនសង្ស័យដើម្បីចាត់ការតាមច្បាប់តែម្តង ៕ មេសា


Telegram