សមត្ថកិច្ចចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ដុតបំផ្លាញចោល ក្នុងភូមិសាស្រ្តស្រុកមោងឫស្សី
សន្តិសុខសង្គម
135

ខេត្តបាត់ដំបង ៖ នាថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនី យ៍ ទោ សាត គឹមសាន ស្នងការនគរ បាលខេត្តបាត់ដំបង និងយោបល់លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក យី យក់ សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងនគរបាលស្រុកមោងឫស្សី ដែលមានលោកវរ សេ នីយ៍ឯក ស គឹមឡុង ជាអធិការនគបាលស្រុក រួមជាមួយអាជ្ញាធរពាក់ព័ន្ធ និងសហគមន៍នេសាទផង បានចុះបង្ក្រាបបទល្មើសនេសាទ (ដាក់បរណរវ៉ាវខុសច្បាប់) នៅចំណុចភូមិដូនទ្រី ព្រែកបាក់ស្នរ ត្រ ណាក់កេះ ក្នុងភូមិសាស្រ្តស្រុកមោងឫស្សី ខេត្តបាត់ដំបង។ នេះបើយោងតាមផេក និងគេហទំព័រផ្លូវការរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ ។

ក្នុងរង្វង់ការបង្ក្រាបនេះដែរ ជាលទ្ធផលសមត្ថកិច្ច បានដកហូត ស្បៃមងទម្ងន់ ៣១,៥០០គីឡូក្រាម, ឡុកចំនួន០៤ឡុក

,បង្គោល ចំនួន១.៧០០ដើម, ប្រលែងកូនត្រីចម្រុះ ចំនួន ៥០គីឡូក្រាម ។

ក្រោយពេលបង្រ្កាប សម្ភារៈល្មើសខាងលើ ត្រូវបានក្រុមការងារបានសម្រេចដុតបំផ្លាញចោលនៅ កន្លែងតែម្តង។

ក្រៅពីបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់នេះ មុខសញ្ញាដែលជាម្ចាស់ទីតាំងប្រព្រឹត្តអំពើល្មើសច្បាប់នេះ សមត្ថកិច្ចនគរបាលបានធ្វើការ ស្រាវជ្រាវសាវតាជាតិ ដើម្បីរៀបចំសំណុំ រឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង អនុវត្តតាមច្បាប់៕


Telegram