រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន បន្លំ ចូល ទៅ លួច យក ធុង ដាក់ លុយ នៅ ខាងក្នុង ផ្ទះរបស់ប្រជាពលរដ្ឋ ត្រូវបានម្ចាស់គេស្រែកផ្អើលសមត្ថកិច្ចដែលនៅក្បែរនោះ ចាប់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុច ផ្លូវ បេតុង ក្រុម ទី ៣ ភូមិ ឡ កំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ នេះបើយោងតាមផេក និងគេហទំព័រផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ទេព បូ រ៉ា ហៅ ចិន ភេទ ប្រុស អាយុ ២៩ ឆ្នាំ ទីលំនៅ ផ្ទះ ជួល ផ្លូវ បេតុង ក្រុម ៣ ភូមិ ឡ កំបោរ សង្កាត់ ស្វាយប៉ាក មុខរបរ មិន ពិតប្រាកដ មាន ផ្ទុក សារធាតុ ញៀន និង ធ្វើតេស្ត រក វីរុស កូ វី ដ -១៩ លទ្ធផល អវិជ្ជមាន ។ ចំណែកជន រង គ្រោះ ឈ្មោះ បួ យ ស៊ី ម ផា ន ហៅ នៅ ភេទ ស្រី អាយុ ៧៣ ឆ្នាំ ទីលំនៅ ផ្ទះ កើតហេតុ មុខរបរ លក់ដូរ ។
សមត្ថកិច្ច បាន ឲ្យ ដឹង ថា មុនពេលកើតហេតុ ជន រង គ្រោះ កំពុង លក់ដូរ ស្រាប់តែ ជនសង្ស័យ បន្លំ ចូល ទៅ លួច យក ធុង ដាក់ លុយ នៅ ខាងក្នុង ផ្ទះ ហើយ ក៏ មានការ ផ្អើល ឆោឡោ ខណៈនោះ កម្លាំង សមត្ថកិច្ច ឈរជើង នៅ គោលដៅ ជិត កន្លែង កើតហេតុ បាន ចុះ អន្តរាគមន៍ ឃាត់ខ្លួន ជនសង្ស័យ រួម និង វត្ថុ តាង នាំ យក មក សាកសួរ នៅ ប៉ុស្តិ៍ រដ្ឋបាល ដកហូត បាន ប្រាក់ រៀល ចំនួន ១,៣៤០,០០០( មួយ លាន សា មសិ ម បួន ម៉ឺន ) រៀល ។
ពេលនេះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំង ជំនាញ ខណ្ឌ ប៉ុស្តិ៍ បាន កសាង សំណុំរឿង ប ញ្ជួ ន ទៅ សាលាដំបូង រាជធានី ភ្នំពេញ ដើម្បី អនុវត្ត តាម នីតិវិធីច្បាប់ ៕