រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ មានការបាក់ច្រាំង ស្ទឹងព្រែកត្នោត នៅទីតាំងវត្តក្តុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ នេះបើយោងតាមផេក ផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម ។
ការ បាក់ច្រាំង ស្ទឹងព្រែកត្នោត នៅទីតាំងវត្តក្តុល នេះដែរ គឺបានធ្វើឲ្យប៉ះពាល់ដល់ផ្លូវបេតុង ខាងក្នុង តែមិនមែនជាសណ្តរស្ទឹងនោះទេ។
ជុំវិញនោះ ឯកឧត្តម ម៉ៅ ហាក់ ប្រធានក្រុម ការងារមុខព្រួញរាជធានី ភ្នំពេញ ក៏បានសហការ ជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បានធ្វើការពារច្រាំងស្ទឹងបណ្តោះអាសន្ន ដើម្បីការពារកុំឲ្យប៉ះពាល់ដល់វត្ត ។
កិច្ចប្រតិបត្តិការណ៍នេះ ចាប់ផ្តើម ពីព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានបញ្ចប់នៅរំលងអាធ្រាត្រវេលាម៉ោង ៣ទាបភ្លឺ ឈានចូលថ្ងៃ ទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ។ សូមបញ្ជាក់ ថា ៖ នៅពេលទឹកស្រកវិញ មន្ទីរ ធនធានទឹក និងឧតុនិយម នឹងរៀបចំការពារច្រាំងនេះ ឲ្យបានរឹងមាំឡើងវិញ ៕