ខេត្តប៉ៃលិន៖ ឆ្លងចរន្តអគ្គិសនីឆេះក្លឹបកម្សាន្ត SENSE សមត្ថកិច្ចបានជួយអន្តរាគមន៍ កាលពីវេលាម៉ោង ០៥និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ នៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថាម្ចាស់ទីតាំងមានឈ្មោះ ឃុន លីហង្សសាក់ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ម្ចាស់ទីតាំងបានឱ្យដឹងថា មូលហេតុនៃការឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី និងបណ្តាលឲ្យខូចខាតសរុបជាទឹកប្រាក់ប្រហែល១០ម៉ឺនដុល្លារ និងមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
ជុំវិញហេតុការណ័នេះ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចេញរថយន្តចំនួន ០៤គ្រឿង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ និងកម្លាំងប្រជាការពារ ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយប្រើប្រាស់ទឹកអស់ចំនួន១៥រថយន្ត ៕