រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះល្បាតពួនស្ទាក់តាមភូមិសាស្រ្តស្មុកស្មាញក្នុងមូលដ្ឋាន ប្រទះឃើញម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឲ្យដឹងថា ពេលដែលកងកម្លាំង ល្បាតមកដល់ចំណុចផ្ទះល្វែងទុកចោលសង់មិនទាន់រួច ស្ថិតក្នុងភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធាភ្នំពេញ ក៏បានប្រទះឃើញម៉ូតូ០១គ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HH-5742 ទុកចោលក្នុងផ្ទះល្វែងនោះ ហើយកម្លាំងនគរបាល យើងក៏បានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃសរងចាំម្ចាស់មកទទួលយកទៅវិញ។
ដូច្នេះបើបងប្អូនប្រជាពលរដ្ឋណាបានបាត់ម៉ូតូដែលមានភិនភាគដូចរៀបរាប់ខាងលើសូមទាក់ទងមកលេខទូរស័ព្ទ 012 72 73 58 /016 852 968/012 251 880 ដោយភ្ជាប់នូវឯកសារពាក់ព័ន្ធមកជាមួយផង ៕ មេសា