ចុះពីលើឡានដើរទៅបត់ជើងតូច វ៉ាក់អឺនឹងស..ព..យុវជនម្នាក់ ជាប់នឹងសសរថ្មឆ្កឹង
សន្តិសុខសង្គម
548

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈបុរសម្នាក់ បានចុះពីលើឡាន បម្រុងបត់ជើងតូច ស្រាប់តែឃើញសាកសពយុវជនម្នាក់ ចងកសម្លាប់ខ្លួន ជាប់នឹងសសរថ្មស្តូក ទាំងមានសំបុត្របញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួន នៅក្បែរសាកសពថែមទៀត ផ្អើលសមត្ថកិច្ចចុះមកធ្វើការពិនិត្យ កាលពីវេលាម៉ោង ៨ និង១៥នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅផ្លូវបេតុង ភូមិទួលរការទី២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា បើតាមការពិនិត្យសាកសពនៅចំណុចកើតហេតុផ្ទាល់ឃើញថា សពយុវជនខាងលើនេះ គឺមានឈ្មោះ វិល ធារ៉ា អាយុ១៩ឆ្នាំ មានស្រុកកំណើត រស់នៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល បានយកខ្សែភ្លើងចងកខ្លួនឯង ជាប់នឹងសសរថ្ម ដោយបន្សល់ទុកសំបុត្រកំណើត និងកាតចាក់វ៉ាក់សាំងនៅក្បែរសពថែមទៀត ។

ពេលនេះសមត្ថកិច្ចកំពុងធ្វើការទាក់ទងទៅសាច់ញាតិក្រុមគ្រួសារ ដើម្បីមកទទួលសពយុវជនខាងលើ យកទៅធ្វើបុណ្យតាមប្រពៃណី ដោយគេមិនបានដឹងថា តើជនរងគ្រោះមានវិបត្តិអ្វីនោះឡើយ៕ មេសា


Telegram