សមត្ថកិច្ចខណ្ឌកំបូល ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីប៉ុ.នប៉.ងឃា..ត..ក..ម្ម និងលួចមានស្ថានទម្ងន់ទោ.ស
សន្តិសុខសង្គម
91

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម និងលួចមានស្ថានទម្ងន់ទោស

នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃតាប៉ុក សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ វេលាម៉ោងទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ។ នេះបើយោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌកំបូល ។

ការបង្ក្រាបនេះ គឺមានការដឹកនាំ ចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល ដោយកាលពីថៃ្ងទី២០ ខែវិច្ឆិកា ឆាំ្ន២០២១ វេលាម៉ោង០៧និង៣០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផែននគរបាលយុតិធម៌ បានកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលបានប្រព្រឹត្តបទលើ្មស ករណីប៉ុនប៉ងឃាតកម្ម និងលួចមានស្ថានទម្ងន់ទោស នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃតាប៉ុក សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ វេលាម៉ោងទៀបភ្លឺថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននេះ មានឈ្មោះ ចំរើន ឧត្តម ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ (មានសារធាតុញៀន)។

ចំណែកជនរងគ្រោះឈ្មោះ វិត សុខន ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រៃតាប៉ុក សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


Telegram