រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះបន្ទប់ជួល មួយកន្លែង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុងក្រុម៦ ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ភុក វ៉ាន់ឌឿន ភេទ ស្រី អាយុ ៤០ ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន ។ ចំណែកម្ចាស់បន្ទប់ឈ្មោះ ពេជ្រ ម៉េងហួរ ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន ។
សមត្ថកិច្ចបានបន្តឲ្យដឹងថា ករណីនេះគឺ បានឆាបឆេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដោយបានឆេះថ្មបេតុងទំហំ ៦ម៉ែត្រ x ២៥ម៉ែត្រ ខូចខាតផ្ទះទំហំ ៤ម៉ែត្រ គុណ៤ម៉ែត្រ ចំនួនមួយបន្ទប់ និងសម្ភារៈប្រើប្រាស់មួយចំនួន តែពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
ភ្លាមនោះ ក៏មានការចេញរថយន្ត ពន្លត់ របស់ការិយាល័យអគ្គិភ័យ ចំនួន ០៧ គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ រថយន្ត ស្មើរនឹង ១២ ម៉ែត្រគូប រហូតរលត់ទៅវិញនៅម៉ោង ៦និង១៥ នាទីយប់ ថ្ងៃខែឆ្នាំដដែល ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ