ខេត្តមណ្ឌលគីរី ៖ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយលោកមេភូមិម្នាក់ បានដុត ផ្ទះ ខ្លួន ឯង ខ្ទេច ត្រូវ បាន សមត្ថកិច្ច ឃាត់ ខ្លួនទៅសាកសួរភ្លាមៗ ទីតាំងកើតហេតុក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចបានឲ្យដឹងថា លោកមេភូមិឈ្មោះ កេត វុទ្ធី ភេទ ប្រុស អាយុ ៤២ឆ្នាំ បានដុតផ្ទះខ្លួនឯងចំនួនមួយខ្នងទំហំ ទទឹង ៧x១៨ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ក្រាលការ៉ូក្រោម បណ្តាលឲ្យឆេះខូចខាតរួមមាន៖
- ទូរដាក់ខោអាវចំនួន ០២
- តុឈើចំនួន ០២
- កៅអីតុកាតាចំនួន ០៧
- គ្រែដេកចំនួន ០៣
- ម៉ាស៊ីនបោកខោអាវចំនួន ០១ គ្រឿង
- ទូរទស្សន៍ចំនួន ០១ គ្រឿង
- កង្ហាល់ចំនួន ០២ គ្រឿង
- ខ្សែកមាសចំនួន ០១ ខ្សែទម្ងន់ ៦ជី
- ម៉ូទ័របូមទឹកចំនួន ០២
- ម៉ាស៊ីនកាត់ស្មៅចំនួន ០១ គ្រឿង
- ម៉ាស៊ីនត្រង់ស៊ីនឺរចំនួន ០១ គ្រឿង
- អង្ករចំនួន០១បេ ៥០ គីឡូ ក្រាម ។
បច្ចុប្បន្នជនបង្ក ត្រូវបានកម្លាំងចាប់ឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សាកសួរបំភ្លើ ដើម្បី អនុវត្តតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់បន្ថែមថា ករណីខាងលើកងកម្លាំងអគ្គិភ័យបានប្រើប្រាស់រថយន្តអគ្គីភ័យអស់ចំនួន ០៣ គ្រឿង ប្រើប្រាស់អស់ ទឹកចំនួន ០៦ រថយន្ត ចាប់ពីម៉ោង ១១និង៣០ នាទី ដល់ម៉ោង ០២និង៣០ នាទី ទើបរលត់អស់ទាំងស្រុង ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ