តុលាការ សម្រេចឃុំខ្លួនជនជាតិចិន ៣នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធករណីប..ង្ខាំ...ងខ្លួនជនជាតិថៃ ចំនួន ៩៩នាក់ ដើម្បីជំ..រិ..តទារប្រាក់ក្នុងខណ្ឌសែនសុខ
សន្តិសុខសង្គម
125

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបុរសជនជាតិចិនចំនួន ៣នាក់បណ្តោះអាសន្ន ពាក់ព័ន្ធករណីបង្ខាំងខ្លួនជនជាតិថៃ ចំនួន ៩៩នាក់ ដើម្បីជំរិតទារប្រាក់ ក្នុងមូលដ្ឋាន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ជនជាតិថៃ ចំនួន ៩៩នាក់ ត្រូវបាន កងកម្លាំង ដែលមានទាំងកងកម្លាំងនគរបាលកម្ពុជា និងកម្លាំងនគរបាលថៃ ឆ្មក់ចូលបង្ក្រាប និងចូលទៅសង្គ្រោះរំដោះបានដោយជោគជ័យ កាលពី ថ្ងៃ ទី១៨ វិច្ឆិកា ឆ្នាំ ២០២១ បន្ទាប់ពីពួកគាត់ បានចាញ់បោកខ្យល់ បោកឲ្យមកធ្វើការនៅក្នុងក្រុមហ៊ុនលក់ផលិតផលតាមអនឡាញ មួយ ក្នុងខណ្ឌសែនសុខនោះ ។

ហើយក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញមានមនុស្សចំនួន ៧៧នាក់ ដែលជាជនជាតិចិន ប៉ុន្តែក្នុងចំណោម៧៧នាក់នោះ គឺមាន ៣នាក់ ពាក់ព័ន្ធ នឹង ការប្រព្រឹត្ត បទល្មើស ត្រូវបាន សមត្ថកិច្ច កសាង សំណុំរឿង បញ្ជូន ទៅ សាលា ដំបូង រាជធានី ភ្នំពេញ ចំណែកអ្នកផ្សេងទៀតទៀត ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យផ្នែក អន្តោប្រវេសន៍ កម្ពុជា។ ដោយឡែកជនជាតិថៃវិញ គឺត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសថៃ តាមច្រកទ្វារព្រំដែន Klong Luek ក្នុងខេត្តស្រះកែវ ដោយតម្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ មុនពេលត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរបស់ពួកគាត់វិញ៕


Telegram