រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ជាកម្មករសំណង់ ទើបតែមកធ្វើការបាន ៣ ទៅ៤ថ្ងៃប៉ុណ្ណោះ ឡើងតខ្សែភ្លើង ត្រូវបានចរន្តអគ្គិសនី ឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៨យប់ ត្រូវថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ មានឈ្មោះ រតនា ដែលមានអាយុទើបតែ១៤ឆ្នាំ បានឡើងមកពីខេត្តតាកែវ មកធ្វើការជាកម្មករសំណង់ ទើបតែបាន៣ទៅ៤ថ្ងៃប៉ុណ្ណោះ លុះដល់ម៉ោងកើតហេតុ ជនរងគ្រោះ បានឡើងទាញខ្សែភ្លើង បម្រុងនឹងតអំពូលភ្លើង អូសកាត់ទឹកភ្លៀង សំណាងអាក្រក់ ក៏ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់យុវជនខាងលើស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលជំនាញផ្នែកចក្ខុនិងកោលស្យវិច័យ បានធ្វើកោសល្យវិច័យទៅលើសាកសព បានឲ្យដឹងថាពិតជាស្លាប់ដោយសារតែឆក់ចរន្តអគ្គិសនីពិតមែន និងបានប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ Mrr Ka