មក ធ្វើ អត្តសញ្ញាណប័ណ្ណ មន្ត្រីជំនាញឲ្យឈរ វាស់កម្ពស់តាមលក្ខខណ្ឌ បែរជាគិតថាខ្លួន ដូច អ្នកទោ.ស បង្ហោះទាំងFacebook និង TikTok ដៀ.លសមត្ថកិច្ចកប់ៗមាត់ ចុងក្រោយត្រូវសមត្ថកិច្ចហៅមកសាកសួរបំភ្លឺ
សន្តិសុខសង្គម
373

ខេត្តព្រះសីហនុ ៖ នារីម្នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សីលាដើម្បីសុំផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មន្ត្រីជំនាញ បានរៀបចំបំពេញព័ត៌មាន រួចបានឲ្យរូបគាត់ទៅវាស់កម្ពស់ដើម្បីតម្រូវតាមលក្ខខណ្ឌដែលត្រូវផ្តល់ តែបែរជានារីរូបនោះ គិតថា អ្នកដែលឈរវាស់កម្ពស់ គឺសុទ្ធតែជាអ្នកទោស ក្រោយពីបានត្រឡប់ទៅវិញនារីខាងលើ បានថតរូបធ្វើជាវីដេអូរឃ្លីប ប្រើពាក្យសម្តីមិនគប្បី ចំពោះសមត្ថកិច្ច រួចបង្ហោះតាមបណ្តាញសង្គម ពេលនេះត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរ បំភ្លឺក្នុងករណីខាងលើ។ នេះបើយោងតាមផេក អធិការដ្ឋាននគរបាលស្រុកកំពង់សីលា ។

ការនាំខ្លួននារីខាងលើ មកសាកសួរបំភ្លឺនេះ គឺ កម្លាំងផ្នែកជំនាញ បានអនុវត្តន៍តាមបទបញ្ជារបស់លោកវរសេនីយ៍ឯក ហួត ចាន់ធី អធិការនគរបាលស្រុក ចុះស្រាវជ្រាវករណីប្រើពាក្យសម្តីអសុរោះមកលើសម្ថកិច្ចនគរបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ តាមរយ:បណ្តាញសង្គម ហ្វេសបុក(fecebook) ឈ្មោះ សុខ លីន និង តិកតុក(tik tok)ឈ្មោះ ម៉ីម៉ី រៀល ដោយមូលហេតុកាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២១ ម្ចាស់គណនីខាងលើឈ្មោះ វី ស្រីហន ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្ទឹងសំរោង ឃុំអូរបាក់ទេះ ស្រុកកំពងសីលា ខេត្តព្រះសីហនុ បានមកអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដើម្បីសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មន្ត្រីជំនាញបានរៀបចំបំពេញព័ត៌មានរួច បានឲ្យរូបគាត់ទៅវាស់កម្ពស់ដើម្បីតម្រូវតាមលក្ខខណ្ឌដែលត្រូវផ្តល់ តែគាត់បែរជាគិតថា អ្នកដែលឈរវាស់កម្ពស់គឺសុទ្ធតែជាអ្នកទោស។ ក្រោយពីបានត្រឡប់ទៅវិញគាត់បានថតរូបធ្វើជាវីដេអូរឃ្លីប ប្រើពាក្យសម្តីមិនគប្បីចំពោះសមត្ថកិច្ចរួចបង្ហោះតាមបណ្តាញសង្គមទាំងពីរខាងលើ។

លុះនៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ ផ្នែកជំនាញបានហៅរូបគាត់មកសួរនាំ និងបំភ្លឺក្នុងករណីខាងលើនេះ រូបគាត់ បានសាររភាពថា គាត់ពិតជាបានប្រព្រឹត្តដូច្នេះពិតប្រាកដមែន សមត្ថកិច្ចបានឲ្យរូបគាត់ធ្វើជាវីដេអូឃ្លីប ដើម្បីសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យា អប់រំណែនាំរួចឲ្យត្រឡប់ទៅវិញ ៕


Telegram