កម្លាំងនគរបាលវរៈការពារព្រំដែន ប៉ុស្ដិអូរស្វាយ បានចុះបង្ក្រាបគ្រឿងញៀនបានចំនួន១៧០កញ្ចប់ធំ
សន្តិសុខសង្គម
396

ខេត្តស្ទឹងត្រែង ៖ ការបង្ក្រាបជំនួញគ្រឿងញៀន ជិត២០០កញ្ចប់ខាងលើនេះ យោងតាមការផ្ដល់ព័ត៌មានបឋមពីក្រុមសមត្ថកិច្ចបានឲ្យដឹងថា ថ្នាំញៀនចំនួនដ៏ច្រើននេះត្រូវបានក្រុមឧក្រឹដ្ឋជន ជាជនជាតិឡាវ បានធ្វើសកម្មភាពដឹកជញ្ជូនតាមរថយន្ដហើយបានលើកដាក់ទូកម៉ាសុីន នៅចំណុចកោះស្ដាំក្នុងទឹកដីឡាវ ហើយឆ្លងចូលមកទឹកដីកម្ពុជា. ត្រូវកម្លាំងសមត្ថកិច្ចនគរបាលវរ:ការពារព្រំដែនកំពុងចេញល្បាត ដេញតាមស្ទាក់ឃាត់បាននៅចំណុចក្បាលកោះល្ងរ កាលពីវេលាម៉ោងប្រមាណជិត៧ល្ងាចថ្ងៃទី២៤ខែវិច្ឆិកា២០២១ម្សិលមិញ ហើយក៏សុំកម្លាំងប្រតិបត្តិការសឹករងស្រុកបូរីអូរស្វាយជួយសហការ។ នេះបើយោងតាមការចេញផ្សាយរបស់ មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ។

សមត្ថកិច្វបានបន្តថា ក្នុងការចុះឃាត់សកម្មភាពរបស់ក្រុមជំនួញគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នេះ កម្លាំងសមត្ថកិច្ចមិនបានឃាត់មនុស្សបានទេ ព្រោះនៅពេលដែលឃាត់ទូកបាន អ្នកបើកទូកនោះរត់គេចចូលទៅលើកោះល្ងបាត់ស្រមោល បន្សល់ទុកតែវត្ថុតាងថ្នាំញៀនចំនួន១៧០កញ្ចប់ធំតែប៉ុណ្ណោះ. ហើយថ្នាំញៀនទាំងអស់ត្រូវបានប្រគល់ឲ្យសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនស្នងការខេត្តស្ទឹងត្រែងដឹកជញ្ជូនមកកាន់ស្នងការទាំងយប់ក្នុងថ្ងៃបង្ក្រាបបាន ៕


Telegram