សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅផ្ទៃទន្លេ២ ករណីក្នុងស្រុកក្រគរ
សន្តិសុខសង្គម
278

ខេត្តពោធិ៍សាត់ ៖ នៅ ព្រឹក ថ្ងៃ ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កម្លាំង សមត្ថកិច្ច ចម្រុះ រួម មាន នាយ ផ្នែក ក្រគរ នាយ សង្កាត់ កំពង់ហ្លួង អធិការដ្ឋាន រដ្ឋបាល ជលផល ខាងត្បូង បឹង ទន្លេសាប នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច ខេត្ដ បរិស្ថាន ស្រុក ក្រគរ យោធា ខេត្ត ដឹកនាំ ដោយ លោក ភុំ វិមល នាយ ខណ្ឌ រដ្ឋបាល ជលផល ពោធិ៍សាត់ បាន ចុះ ធ្វើ អធិការកិច្ច អប់រំ ផ្សព្វផ្សាយ និង បង្ក្រាប បទល្មើស នេសាទ នៅ ឃុំ កំពង់ហ្លួង រហូត ដល់ ភូមិ កំពង់ ប្រាក់ ឃុំ ស្នារ អ ន្សា ស្រុក ក្រគរ ដោយ ប្រើប្រាស់ កម្លាំង សរុប ១៧ នាក់ ជាមួយ មធ្យោបាយ កាណូត ចំនួន ០៥ គ្រឿង ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

លោក វរសេនីយ៍ឯក សៀន វិ រៈ នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃ ស្នងការដ្ឋាន នគរបាល ខេត្ត បាន ឲ្យ ដឹង ថា ក្នុង កិច្ច ប្រតិបត្តិការ នេះ កម្លាំង សមត្ថកិច្ច ចម្រុះ យើង បាន បង្ក្រាប បទល្មើស នេសាទ ចំនួន ០២ ករណី ដោយ រុះរើ បំផ្លាញ ចោល វត្ថុ តាង នៅ ហ្នឹង កន្លែង រួម មាន ៖ របាំង ស្បៃ មុង ៦ ខ្សែ ប្រវែង ៩៥០ ម៉ែត្រ , លូ កង ស្បៃ មុង ចំនួន ១២ មាត់ , របាំង សាច់ អួន ៥ ខ្សែ ប្រវែង ១០៥០ ម៉ែត្រ , ក្បាល បរ ចំនួន ចំនួន ០៨ គ្រឿង , បង្គោល ចំរឹង ចំនួន ៦៥០ ដើម និង បាន ចាក់ លែង កូន ត្រី ចម្រុះ ៥៥ គីឡូក្រាម ៕


Telegram