រាជធានីភ្នំពេញ ៖ រថយន្ដ២គ្រឿង បានបុកគ្នាចំផ្លូវបំបែកជា៤ បណ្ដាលឲ្យរងការខូចខាត និងមានអ្នករងរបួសស្រាលម្នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ យប់ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចស្តុបណតព្រីជ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកកូរ៉ូឡា ពណ៌ស មួយគ្រឿង ដែលពាក់ស្លាកលេខ បាត់ដំបង 2B-5738 បានធ្វើដំណើរតាមបណ្តោយផ្លូវណតព្រីជ មកដល់ស្តុបបំបែកជាបួន ក៏បានបុកគ្នាជាមួយនឹងរថយន្តធុនត្រាធុនធំមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2 BI-6129 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ក្នុងទិសដៅពីកើតមកលិច ក៏បានបុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យម្ចាស់រថយន្តកូរ៉ូឡា រងរបួសបែកក្បាល។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានឲ្យភាគីទាំងសង្ខាង ដោះស្រាយគ្នានៅចំណុចទីតាំងស្តុបបំបែកជាបួន ដោយភាគីរថយន្តទាំងសង្ខាង សម្របសម្រួលគ្នា ជួសជុលរថយន្តរៀងខ្លួនបញ្ចប់រឿងនៅកន្លែងតែម្តង ៕ Mrr Ka