គ្រឿងញៀន១៧០ដុំ ដែល កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បង្រ្កាបបាន គឺមានទម្ងន់ស្មើនឹង ១៦៦គីឡូ ៩០៦ក្រាម
ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទីយប់ កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្រ្កាបបាននូវគ្រឿងញៀនចំនួន ១៧០ដុំ ស្មើនឹង ១៦៦គីឡូ៩០៦ក្រាម តាមដងទន្លេមេគង្គ (ព្រំដែនទឹកកម្ពុជា-ឡាវ) នៅចំណុចកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
សូមបញ្ជាក់ថា គ្រឿងញៀនទាំងនេះ គឺដឹកតាមទូកចេញពីភូមិកោះស្តាំ ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ឆ្លងកាត់ចូលទឹកដីកម្ពុជា។
បច្ចុប្បន្នកម្លាំងជំនាញបានរៀបចំសំណុំរឿងបញ្ជូនគ្រឿងញៀន ទាំងនេះ ទៅកាន់អយ្យការអមសាលាដំបូងខេត្ត និងបន្តស្វែងរកចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់បន្តទៀត ៕