នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយនគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវបង្ក្រាបបានក្រុមចោរធា.ក់ប្ល..ន់យកម៉ូតូ បានចំនួន៥នាក់
សន្តិសុខសង្គម
416

រាជធានីភ្នំពេញ​ ៖ លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីទទួលបានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ទោសុង លី ស្នងការរងផែនការងារព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅកម្លាំង ជំនាញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៥នាក់ ពីបទ លួចមានស្ថានទម្ងន់ទោសធាក់ប្លន់ យកម៉ូតូ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

លោកវរសេនីយ៍ឯក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បន្តថាជនសង្ស័យរួមមាន ៖

ទី១-ឈ្មោះដន ដេត ហៅដូច ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ៣១ ផ្លូវលំសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ(មានសារធាតុញៀន)។

ទី២-ឈ្មោះខៀវ សុវណ្ណារ៉ាត់ ហៅវីង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកវីរៈប៊ុនថាំង ស្នាក់នៅផ្ទះគ្នានលេខផ្លូវលំភូមិព្រែកតាងូវ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ(គ្មានសារធាតុញៀញ)។

ទី៣-ឈ្មោះវុន សំណាង ហៅតូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលម៉ូតូ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ (គ្មានសារធាតុញៀញ)។

ទី៤-ឈ្មោះសែម សុធារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុការ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ទី៥-ឈ្មោះកាន វណ្ណា ហៅរដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលាច្បារអំពៅ ឃាត់ខ្លួននៅចំណុចផ្ទះជនសង្ស័យលេខ៧៧០ ផ្លូវ៣៦៩ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានបញ្ជាក់ទៀតថា ក្រោយការសាកសួរយកចម្លើយក្រុមជនសង្ស័យ បានសារភាពថាពួកខ្លួនមានបក្ខពួកចំនួន៦នាក់ (គេចខ្លួនម្នាក់ឈ្មោះត្រា ភេទប្រុស អាយុហែល២០ឆ្នាំ) បានធ្វើសកម្មភាព លួចមាន ស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ)ចំនូន០២លើក៖

-លើកទី១ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី ធាក់ប្លន់យកបានម៉ូតូ០១គ្រឿង ម៉ាកហុងដាស្កូបពី ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IM-9244 និងគ្រឿងអល័ង្ការ (ខ្សែកមាស០១ដំឡឹង ខ្សែកប្លាទីន០២ដំឡឹង កងដៃប្លាកទីន២កងតម្លៃ៦០០ដុល្លារ លុយខ្មែរ៣០ម៉ឺនរៀល និងទូរស័ព្ទដៃ០២គ្រឿង)។

-លើកទី២ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២២និង១៣នាទី នៅចំណុចដីឡូតិ៍គ្មានលេខផ្លូវថៃហ្គ័រ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ធាក់ប្លន់យកបានម៉ូតូស្កូបពី០១គ្រឿង ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខព្រៃវែង 1S-1641។ ចំពោះគ្រឿងអលង្ការពួកខ្លួនបានបោះចោលនៅស្ថានីយ៍ប្រេងកាល់តិចមុខប៉ុងឌីយ៉ាល់ដោយគិតថាជារបស់ក្លែងក្លាយ។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានធ្វើការដកហូតដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ស្លាកលេខ 1HI-8418 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព, ម៉ូតូម៉ាកស្សុយគី ពណ៌ស ផលិតឆ្នាំ២០១៩ ស្លាកលេខ 1DD-4561 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព និងកាំបិតកែច្នៃចំនួន០១។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានការិយាលយ័នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ កសាងសំណុំរឿង បញ្ជ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់បន្តទៀត៕


Telegram