ឃា..ត..ក ដែលរំ..លោ..ភ..ស..ម្លា..ប់.ទៅលើយុ.វ.តី.ម្នាក់នៅស្រុកចំការលើ ពេលនេះត្រូវបានតុលាការ សម្រេចចោទប្រកាន់ជាផ្លូវការ ដែលអាចប្រឈមការជាប់ទោស អស់១ជីវិត
សន្តិសុខសង្គម
226

ខេត្តកំពង់ចាម ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដែលចេញកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការស្តាប់ចម្លើយលលើជនសង្ស័យ និងពិនិត្យលើឯកសារភស្តុតាងនានាតាមនីវិធីចប់សព្វគ្រប់ តំណាងអយ្យការអមសាលដំបូងខេត្តកំពង់ចាម បានសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យ ឈ្មោះ ម៉ាប់ កំសត់ ហៅអាលាន ភេទប្រុស ពាក់ព័ន្ធ ករណី រំ លោ ភ ស ម្លាប់យុវតីម្នាក់ នៅស្រុក ចំការលើ នោះ ពី បទ « ឃាតក ម្ម ដោយ មាន ទា រុណ កម្ម អំពើ ឃោរ ឃៅ និង អំពើ រំ លោ ភ សេពសន្ថវៈតាម បញ្ញត្តិ មាត្រា២០៥ នៃ ក្រមព្រហ្មទណ្ឌ ។ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរខាងលើនេះ តំណាងអយ្យការក៏បានស្នើរឲ្យចៅក្រមស៊ើបសួរដាក់ឈ្មោះ ម៉ាប់ កំសត់ ហៅអាលាន ស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្នផងដែរ។

យោងតាម បញ្ញត្តិ មាត្រា២០៥ នៃ ក្រមព្រហ្មទណ្ឌ បាន ចែង ថា បទឃាតក ម្ម ដោយ មាន ទា រុ ណ កម្ម អំពើ ឃោ ឃៅ ឬ អំពើ រំ លោ ភ សេពសន្ថវៈ ឃាតក ម្ម ដែល កើត ក្នុង ពេលឬ ក្រោយ ពេល ប្រព្រឹត្ត អំពើ ទារុណ ក ម្ម អំពើ ឃោ ឃៅ ឬអំពើ រំ លោ ភ សេពសន្ថវៈ ត្រូវ ផ្តន្ទាទោស ដាក់ ពន្ធនាគារ អស់ មួយ ជីវិត ។

សូមបញ្ជាក់ថា ជនសង្ស័យជាឃាតក ឈ្មោះ ម៉ាប់ កំសត់ ហៅអាលាន ភេទប្រុស កើតនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០០៦ ត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីបន្តនីតិវិធី ដោយតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបន្តស្តាប់យកចម្លើយពីជនសង្ស័យឈ្មោះ ម៉ាប់ កំសត់ ដែលមានការចូលរួមទាំង មេធាវី និងភ្នាក់ងារសង្គមកិច្ច ផងដែរ ហើយកាលពី រសៀល ថ្ងៃ ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ សំណុំរឿង ខាងលើ ត្រូវ បាន ចាត់ បញ្ជូន ទៅ ខាង ចៅក្រម ស៊ើបសួរ ដើម្បី សម្រេច ឃុំខ្លួន ជនជាប់ចោទ ដាក់ ពន្ធនាគារ ជា បណ្តោះអាសន្ន ។

ករណីឃាតកម្មខាងលើនេះ គឺកើតឡើងខណៈដែលយុវតីរង គ្រោះ ជិះ ម៉ូតូ ម្នាក់ឯង ចេញពី រៀន គួរ ដើម្បី ត្រៀមប្រឡង បាក់ ឌុ ប ខណៈយុវតីខាងលើ គឺ រស់នៅ ជាមួយ ជីដូន ម្តាយទៅធ្វើការនៅប្រទេសថៃ រីឯ ឪពុក ស្លា ប់ ចោលទៀត ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលចំការអណ្តូង បានទទួលព័ត៌មាន ពីឈ្មោះ អាន សុខលីន ភេទស្រី អាយុ១៨ឆ្នាំ បានមករាយការណ៍ប្រាប់សមត្ថកិច្ចថាបាន បាត់មិត្តភក្តិម្នាក់ (ជនរងគ្រោះ) ដែលចេញពីរៀនគួរជាមួយគ្នា ហើយត្រូវបានប្រទះឃើញដេកស្លាប់ នៅចំណុចកើតហេតុខាងលើ។ ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ បង្កើតគណៈកម្មការពិនិត្យសាកសព ឃើញថា សពជនរងគ្រោះ គឺស្លាប់ដោយសារករណីឃាតកម្ម រំលោភសម្លាប់ ដោយនៅលើខ្លួនប្រាណជនរងគ្រោះ មានស្នាមរឹតក និងវាយលើផ្ទៃមុខ ហើយប្រដាប់ភេទមានធ្លាក់ឈាម និងឃើញស្បែកជើងមនុស្សប្រុស១គូ នៅក្រោមសាកសព ចម្ងាយប្រហែល៥ម៉ែត្រ មានម៉ូតូ០២គ្រឿង ម៉ាកហុងដាសេ១២៥ សេរី២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1CS-2474 ជារបស់ជនរងគ្រោះ និងមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ឡើងតែម២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1K-0961 ដែលជាម៉ូតូរបស់ជនសង្ស័យ។

បន្ទាប់មក សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលចំការអណ្តូង និងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយមានការសម្របសម្រួលចង្អុលបង្ហាញនិតិវិធីផ្ទាល់ ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង តំណាងឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានបើកការស្រាវជ្រាវ កំណត់មុខសញ្ញាបាន ដឹងថា ជាអ្នករស់នៅភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម តែមុខសញ្ញាដែលជាឃាតកនោះ បានរត់គេចខ្លួនបាត់។ លុះដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២និង១៥នាទីរសៀល កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងព្រហ្មទណ្ឌខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ ហោ ធ្វើការបង្ក្រាបបានមុខសញ្ញាដែលជាឃាតកនោះតែម្តង។ ដោយជនសង្ស័យ បានសារភាពថា ពិតជាបានរំលោភនិងសម្លាប់ជនរងគ្រោះមែន ហើយយកទូរស័ព្ទដៃរបស់ជនរងគ្រោះ ទៅលក់នៅភ្នំពេញបានលុយចំនួន២០ម៉ឺនរៀល យកទៅទិញខោអាវ ហើយជិះមកស្រុកកំណើតវិញ មកពួនសម្ងំក្នុងវត្តប៉ាង ស្ថិតនៅក្នុងភូមិប៉ាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ទើបសមត្ថកិច្ចចាប់ខ្លួនតែម្តង ៕


Telegram