អធិការស្រុក ឯក ភ្នំ ដឹកនាំ កងកម្លាំង បង្ក្រាប បទល្មើស នេសាទ ខុសច្បាប់ នៅ ចំណុច អតីត ឡូ តិ៍ លេខ ២ ដុត ចោល នៅ ហ្នឹង កន្លែង
សន្តិសុខសង្គម
74

ខេត្តបាត់ដំបង ៖ ដោយ អនុវត្ត ជាប់ ជា ប្រចាំ នូវ យោបល់ ដឹកនាំ របស់ លោក ឧត្តមសេនីយ៍ទោ សាត គឹ ម សាន ស្នងការ នៃ ស្នងការដ្ឋាន នគរ បាល ខេត្តបាត់ដំបង និង លោក វរសេនីយ៍ឯក ឡុ ង យោធា វីរ : អធិការ នៃ អធិការដ្ឋាន នគរបាល ស្រុក ឯក ភ្នំ បាន ដឹកនាំ កងកម្លាំង ក្នុង អង្គភាព ចំនួន ០៧ នាក់ និង កម្លាំង ប្រជា ការពារ ចំនួន ០៣ នាក់ កាលពី ថ្ងៃ ទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយ សហការ ជាមួយ កម្លាំង គណ បញ្ជាការ ឯកភាព ស្រុក ឯក ភ្នំ សរុប ចំនួន ៣៣ នាក់ កាណូត ស្មាច់ ចំនួន ១២ គ្រឿង ចុះ បង្ក្រាប បទល្មើស នេសាទ នៅ ចំណុច អតីត ឡូ តិ៍ លេខ ២ ភូមិ កំំ ពង់ ប្រហុក ឃុំ កោះ ជី វាំង ស្រុក ឯក ភ្នំ ខេត្តបាត់ដំបង ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

សមត្ថកិច្ចបានឲ្យដឹងថា លទ្ធផល បង្ក្រាប នេះ សមត្ថកិច្ចដកហូតបាន ៖ ១- សាច់ មង ប្រវែង ៣០០០ ម៉ែត្រ ២- បង្គោល ចំនួន ៣៥០ ដើម ៣- ឡុ ក ចាប់ ត្រី ចំនួន ០៧ ឡុ ក ៤- ប្រលែង ត្រី ចំរុះ ចំនួន ១០ គ . ក សម្ភារ ខាងលើ ដុត ចោល នៅ ហ្នឹង កន្លែង ដើម្បី ហាម មិន ឧ្យ មាន បទល្មើស នេសាទ ខុសច្បាប់ បន្ត ទៀត ៕


Telegram