បុរសម្នាក់ បើកម៉ូតូកង់បី មិនប្រយ័ត្នបុ.កពីក្រោយ រថយន្ត Range Rover ពេញទំហឹងរបួសធ្ង..ន់ ជ្រុះកាំ.ភ្លើ..ងមួយដើម !
សន្តិសុខសង្គម
376

ក្រុងព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងPass Appមួយគ្រឿងបើក ទៅបុកពីគូទរថយន្តRange Rover ចតចោលលើចិញ្ចឹមផ្លូវមួយគ្រឿង បណ្តាលឲ្យបុរសអ្នកបើកបរ PassApp ម្នាក់នោះរងរបួសធ្ងន់ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមបណ្តោយវិថីឯករាជ្យ ចំណុចទល់មុខនិងការស៊ីណូ វ៉ាងឆាវ ដែលស្ថិតនៅក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ប្រភពព័ត៌មានពីកន្លែងហេតុបានប្រាប់ថា៖ នៅមុនពេលកើតហេតុគេប្រទះឃើញPass App មួយគ្រឿង ពណ៌សរ ពាក់ស្លាកលេខ តាកែវ ១S-៨៣១២ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន បានបើកបរ ទិសដៅពីរង្វង់មូលតោពី ឆ្ពោះមកមន្ទីរសុខាភិបាលខេត្ត តាមបណ្តោយវិថីឯករាជ្យ លុះមកដល់ចំណុចខាងមុខការស៊ីណូវ៉ាងឆាង ក៏បានគេចឧបសគ្គខាងមុខ រួចក៏ជ្រុសចង្កូតមកស្តាំដៃ ទៅបុកចំគូទរថយន្តមួយគ្រឿងចតទុកចោលលើចិញ្ចើមផ្លូវមួយគ្រឿង ម៉ាកRange Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២BJ-៦៨៧៥ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ចំពោះបុរសអ្នកបើក Pass App បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានគេស្គាល់ថា ជាមន្ត្រីយោធា មានឋានន្តរសក្តិ វរសេនីយ៍ត្រី ទេព សុខារិន្ទ និង មានអាវុធខ្លីមួយដើមម៉ាកK-54 នៅក្បែរខ្លួន នៅកន្លែងកើតហេតុ ហើយក្រោយពេលកើតហេតុភ្លាមៗនោះជនរងគ្រោះត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយកន្លែងក្នុងក្រុងព្រះសីហនុ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ នគរបាលចរាចរណ៍ផ្លូវគោកបានចុះវាស់វែងកន្លែងកើតហេតុ និងបានដកហូតអាវុធខ្លីមួយដើមខាងលើ ព្រមទាំងស្ទួចយកវត្ថុតាំងទាំង២គ្រឿងយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រង់ចាំការដោះបន្តនៅពេលក្រោយបន្តទៀត ៕ សំណាង


Telegram