រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើង ចំនួន៨នាក់ ដែលសុទ្ធតែជាក្រុមទំពាំងស្អុយ មិនអាណិតឪពុកម្តាយ ម៉ែឪខំរកលុយឲ្យទៅរៀន មិនគិតខំរៀនទេ បែរជាបង្កភាពអណាធិបតេយ្យ ដេញកាប់ គ្នា យក ស្លាក លេខ ម៉ូតូ ទៅ វិញ ទៅ មក ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យចាប់ខ្លួនបាន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ការបង្ក្រាបនេះ ធ្វើឡើង ក្រោម ការ បញ្ជា ផ្ទាល់ ពី លោក វរសេនីយ៍ ឯក ម៉ន វុធី អធិការ នៃ អធិការ ដ្ឋាន នគរបាល ខណ្ឌ ពោធិ៍ សែនជ័យ ទើប កម្លាំង នគរបាល ប៉ុស្តិ៍ សហការ ជាមួយ ជំនាញ ឈានដល់ការចាប់ឃាត់ខ្លួន ជន សង្ស័យទាំង ០៨នាក់ តែម្តង ។
បច្ចុប្បន្ន ជន សង្ស័យខាងលើ ត្រូវ កម្លាំង នគរបាល ជំនាញ នៃ អធិការ ដ្ឋាន នគរបាល ខណ្ឌ ពោធិ៍ សែនជ័យ កំពុង សាក សួរ ដើម្បី កសាង សំណុំ រឿង បញ្ជូន ទៅ កាន់ តុលាការ ចាត់ការ តាម ផ្លូវ ច្បាប់បន្តទៀត ៕