ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកថ្មគោល ធ្វើការចាប់ឃាត់ខ្លួន ក្រោយបានយកពូថៅ កាប់ប្រហារទៅលើបុរសម្នាក់ទៀត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បង្អែកស្រុកថ្មគោល កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចបរិវេណវត្តនិគ្រោធ រង្សី ក្រុមទី០១ ភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ ម៉ា ណារិនហៅ ស ម្បត្តិ ភេទប្រុសអាយុ៥៥ឆ្នាំ ស្នាក់ នៅ ក្នុងបរិវេណវត្តនិគ្រោធរង្សី ក្នុងភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះមានឈ្មោះ យ៉ម ព្រីង ភេទប្រុ សអាយុ៤៨ឆ្នាំ រស់នៅ ភូមិបល្ល័ង្កក្រោមឃុំរូងជ្រៃ ស្រុកថ្មគោល បណ្តា ល ឲ្យរងរបួសត្រង់ខ្នង និងក្បា លផ្នែកខាងក្រោយ ( របួសធ្ងន់) ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញ សហការជាមួយកម្លាំងនគរ បាលប៉ុស្តិ៍រូងជ្រៃ បានចុះដល់កន្លែងកើតហេតុ ធ្វើការបង្រ្កាប និងឃា ត់ខ្លួនជនសង្ស័យឈ្មោះ ម៉ា ណារិន ហៅ សម្បត្តិ ភេទប្រុស និងដកហូតបានសម្ភារៈវត្ថុតាង ពូថៅផ្លែដែកដងឈើចំនួន០១ បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខស មត្ថកិច្ចនគរបាលជនសង័្សយបានឆ្លើយសារភាពថា មូលហេតុដែលរូបគាត់ធ្វើសកម្មភាពបែបនេះទៅលើជនរងគ្រោះដោយ មូលហេតុ ខឹងជ នរងគ្រោះសុំស្រាគាត់ផឹក និងចោទប្រកាន់ថាជ នរងគ្រោះលួចមីរបស់គាត់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរ បាលស្រុក បានរៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី ច្បាប់៕