រាជធានីភ្នំពេញ ៖ បុរសម្នាក់ បើកមិនប្រយ័ត្ន រេចង្កូតទៅបុកនឹងរបាំងថ្មចែកផ្លូវ បណ្តាលឲ្យរងការខូចខាតក្បាលខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉ូឡា មួយគ្រឿង ដែលពាក់ស្លាកលេខ កំពង់ចាម 2A-3793 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅត្បូងទៅជើង មកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុករបាំងថ្ម ចែកទ្រូងផ្លូវ ពេញមួយទំហឹង បណ្ដាលឲ្យរងការខូចខាត សំណាងល្អមិនមានមនុស្សរងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះមកធ្វើការវាស់វែង ស្ទូចយករថយន្ដ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ដោះស្រាយតាមផ្លូវច្បាប់បន្តទៀត ៕ Mrr Tra