បាត់ដំបង៖ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូឆ្លងផ្លូវមិនប្រយត្ន័ ត្រូវបានរថយន្តម៉ាកហាយឡែនឌ័រ បើកលឿនបុកពេញទំហឹង ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៥ ក្រុមទី ៩ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងប្រុសរងគ្រោះមានឈ្មោះ រិន សុថាវី ភេទប្រុស អាយុ ១៣ ឆ្នាំ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០០៩ ពាក់ស្លាកលេខ បាត់ដំបង 1E-1645 ចេញពីភូមិ បម្រុងឆ្លងផ្លូវ ត្រូវបានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Ak-8278 ធ្វើដំណើរយ៉ាងលឿនពីត្បូងទៅជើង បុកពេញទំហឹង ស្លាប់នៅហ្នឹងកន្លែងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយនគរបាលជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យជំនាញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕




