ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ ជា ស្ត្រី ម្នាក់ ត្រូវ សមត្ថកិច្ច នគរបាល ស្រុក ក្រគរ ឃាត់ខ្លួន ពាក់ព័ន្ធ ករណី លួច ម៉ូតូ ពី ចំណុច ក្បែរ ផ្ទះ ខ្មោច ស្ថិត ក្នុង ឃុំ ផ្សារ ស្រុក បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ( ព្រំប្រទល់ ស្រុក រលាប្អៀរ ) កាលពី វេលា ម៉ោង ១០ និង ២០ នាទី ថ្ងៃ ទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
លោក វរសេនីយ៍ទោ យូ គឹ ម ថា រិ ទ្ធី អធិការ ស្តីទី នៃ អធិការដ្ឋាន នគរបាល ស្រុក បាន ប្រាប់ ឲ្យ ដឹង ថា ដោយ ទទួល បាន ព័ត៌មាន ពី លោក អធិការ នគរបាល ស្រុក រលាប្អៀរ តាម រយៈ ទូរស័ព្ទ អំពី ករណី ចោរលួច ម៉ូតូ និង បាន ជិះ មក ទិស ខាងលិច លោក បាន រៀបចំ កម្លាំង អធិការ នគរបាល ស្រុក ចំនួន ០៧ នាក់ ដឹកនាំ ដោយ លោក វរសេនីយ៍ទោ ស៊ុ យ ម៉ៅ អធិការរង ផែន ការងារ នគរបាល យុត្តិធម៌ ចេញ អន្តរាគមន៍ ចុះ ស្រាវជ្រាវ ក៏ ប្រទះ ឃើញ ម៉ូតូ ម៉ាក ហុងដា ឌ្រី ម សេ ១២៥ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1GF-9937 សេរី ឆ្នាំ ២០១៧ មាន ភិនភាគ ដូចនឹង ព័ត៌មាន ផ្តល់ ឲ្យ សមត្ថកិច្ច ក៏ ឈាន ដល់ ការ ឃាត់ខ្លួន ជនសង្ស័យ ជា ស្ត្រី ម្នាក់ ឈ្មោះ គួ ន រតនា នៅ ចំណុច ផ្ទះ ជួល មាន ស្លាក យីហោ អង្គររាជ របស់ ម្ចាស់ ឈ្មោះ ប៉ែន ឃី ប ភេទ ស្រី អាយុ ៥២ ឆ្នាំ ស្ថិត ក្នុងភូមិ ទទឹង ឃុំ អន្លង់ ត្នោត ស្រុក ក្រគរ ខេត្តពោធិ៍សាត់ នៅ វេលា ម៉ោង ១២ និង ៤៣ នាទី ថ្ងៃ ទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ គួ ន រតនា ភេទ ស្រី អាយុ ២០ ឆ្នាំ មាន ទីលំនៅ ក្នុងភូមិ អូរ រំចេក ឃុំ ចក ស្រុក បរិបូរណ៍ ខេត្តកំពង់ឆ្នាំង មានមុខ របរ មិន ពិតប្រាកដ ។ ក្រោយ សមត្ថកិច្ច ធ្វើការ សាកសួរ ជនសង្ស័យ បាន សារភាព ថា ខ្លួន ពិតជា បាន លួច ម៉ូតូ នៅ លើ ចិញ្ចើម ផ្លូវជាតិ លេខ ៥ ក្បែរ ផ្ទះ ខ្មោច ប្រាកដ មែន ។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុ តាង ត្រូវ បាន ប្រគល់ ឲ្យ ផ្នែក ជំនាញ នគរបាល យុត្តិធម៌ នៃ អធិការដ្ឋាន នគរបាល ស្រុក រលាប្អៀរ តាម បញ្ជា របស់ ឯកឧត្តម កូយ កាន់ យ៉ា ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តពោធិ៍សាត់ នៅ វេលា ម៉ោង ១៦ និង ១១ នាទី ថ្ងៃ ទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ៕