រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន៣នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ព្រួតគ្នាវាយជនរងគ្រោះ បណ្តាលឲ្យរងរបួសប្លន់យកម៉ូតូ ទៅកាន់តុលាការ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថាកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១និង១០នាទី កម្លាំងជំនាញរបស់ការិយាល័យ សហការជាមួយកម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០៣ នាក់ នៅចំណុចកំពុងដរមុខប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង ពាក់ពន្ធ័បទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ព្រួតគ្នាវាយជនរងគ្រោះបណ្តាលឲ្យរងរបួសប្លន់យកម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៣ លេខតួ+លេខម៉ាស៊ីន ១០២០៨០ ពាក់ផ្លាក លេខភ្នំពេញ១F-៥៦៥១ និងទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន៦ពណ៌ទឹកប្រាក់) នៅចំណុចព្រៃត្រែងក្បែរសួនសត្វសាហ្វារី ផ្លូវបេតុង ក្រុម១៧ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៣០នាទី។
លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានបន្តថា ជនសង្ស័យទាំង៣នាក់រួមមាន ៖
ទី១-ឈ្មោះ ញឹម សាវីន ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ពហុកីឡាដ្ឋានមរតកតេជោ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ទី២-ឈ្មោះ ញឹម នៅ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ពហុកីឡាដ្ឋានមរតកតេជោ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ទី៣-ឈ្មោះ ថន ស៊ីថា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ពហុកីឡាដ្ឋានមរតកតេជោ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងនោះ សមត្ថកិច្ចដកហូតវត្ថុតាង ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៣ លេខតួ លេខម៉ាស៊ីន១០២០៨០ គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន៦ ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង។
ចំណែក ជនរងគ្រោះឈ្មោះ ឆៃ គឹមលៀង ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨អា ផ្លូវលេខ២៣៤ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ស្លាកស្នាមរងរបួសលើផ្ទៃមុខ និងដងខ្លួន កំពុងសម្រាកនៅមន្ទីរពេទ្យ។ សម្ភារៈបាត់បរួមមាន ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៣ លេខតួ+លេខម៉ាស៊ីន ១០២០៨០ ពាក់ផ្លាក លេខភ្នំពេញ១F-៥៦៥១ ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាកអាយហ្វូន៦ ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង។
អែល ស្រីនុច, [12/1/2021 11:36 AM]
សូមបញ្ជាក់ថាកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ព្រួតគ្នាវាយជនរងគ្រោះបណ្តាលឲ្យរងរបួសប្លន់យកម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៣ លេខតួ លេខម៉ាស៊ីន១០២០៨០ ពាក់ផ្លាកលេខ ភ្នំពេញ ១F-៥៦៥១ និងទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន៦ ពណ៌ទឹកប្រាក់) នៅចំណុចព្រៃត្រែងក្បែរសួនសត្វសាហ្វារី ផ្លូវបេតុង ក្រុម១៧ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ នៅពេលជនសង្ស័យទាំងបីនាក់ធ្វើដំណើរដោយថ្មើរជើងចេញពីសុំការងារធ្វើនៅហ្គ្រេនភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើរចេញមកដល់មុខហ្គ្រេនភ្នំពេញ ក៏បានជួបជនរងគ្រោះដែលជាមនុស្សប្រុស(ភេទទី៣) កំពុងជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ម្នាក់ឯង ពេលនោះជនរងគ្រោះ ក៏បានបបួលជនសង្ស័យទាំងបីនាក់ រួមភេទជាមួយខ្លួន នៅចំណុចដីឡូតិ៍គ្មានលេខជិតហ្គ្រេនភ្នំពេញ ពេលនោះជនសង្ស័យទាំងបីនាក់បានបបួលគ្នា ធ្វើសកម្មភាពប្លន់យកម៉ូតូពីជនរងគ្រោះ ហើយ ជនសង្ស័យក៏ធ្វើជាយល់ព្រមរួមភេទជាមួយជនរងគ្រោះ ដោយជនសង្ស័យបានឲ្យជនរងគ្រោះដឹកពួកគេទាំង៣នាក់ ទៅកន្លែងពួកគេធ្វើការងារជាកម្មករសំណង់ ក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជនរងគ្រោះក៏យល់ព្រមដឹកជនសង្ស័យទាំងបីនាក់ ដោយជិះម៉ូតូមួយបួននាក់ ហើយជនរងគ្រោះជាអ្នកបើក ពេលទៅដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះបានឈប់ម៉ូតូនៅលើចិញ្ចើមផ្លូវ ហើយហៅ ជនសង្ស័យឈ្មោះ ថន ស៊ីថា ដើរចូលទៅក្នុងព្រៃត្រែង ដើម្បីរួមភេទជាមួយខ្លួន ពេលទៅដល់ក្នុងព្រៃត្រែងជនរងគ្រោះបានស្រាតខោហើយហៅឈ្មោះ ថន ស៊ីថា រួមភេទជាមួយ ប៉ុន្តែជនសង្ស័យឈ្មោះ ថន ស៊ីថា ធ្វើជាពុំព្រមរួមភេទជាមួយជនរងគ្រោះទេ ហើយដើរចេញមកវិញ ហើយជនរងគ្រោះនៅក្នុងព្រៃត្រែងនោះតែម្នាក់ឯង ភ្លាមនោះជនសង្ស័យទាំងបីនាក់ បានដើរត្រឡប់ទៅរកជនរងគ្រោះវិញ ហើយជនសង្ស័យឈ្មោះ ញឹម សាវីន បានចាប់ដៃជនរងគ្រោះគ្រៀកទៅក្រោយរួចបោកជនរងគ្រោះផ្តួលទៅលើដី ហើយជនសង្ស័យឈ្មោះ ញឹម នៅ និងឈ្មោះ ថន ស៊ីថា បាននាំគ្នាយកជើង ដៃ វាយទាត់ធាក់ទៅលើផ្ទៃមុខ និងដងខ្លួនជនរងគ្រោះបណ្តាលឲ្យរងរបួសបែកមុខ ហើយសន្លប់បាត់ស្មារតីតែម្តង បន្ទាប់មកជនសង្ស័យទាំងបីនាក់បាននាំគ្នាឆែកលើខ្លួនជនរងគ្រោះយកបានសោម៉ូតូ និងទូរស័ព្ទដៃម៉ាក អាយហ្វូន៦ រួចក៏រត់ចេញពីព្រៃត្រែងរួចជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់តែម្តង។
ចំណែកជនរងគ្រោះក្រោយពីដឹងខ្លួនពីសន្លប់ក៏រត់ចេញពីព្រៃត្រែង ហើយបានជួបជាមួយអ្នកបើកបររថយន្ត ក៏ទូរស័ព្ទហៅបងប្អូន បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជាចិនសែនសុខដើម្បីព្យាបាលរបួស។
ក្រោយពីមានអំពើប្លន់ខាងលើនោះហើយ កម្លាំងជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ ចុះសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ចុះស្រាវជ្រាវស៊ើបអង្កេត នឹងឈានទៅដល់កំណត់មុខសញ្ញាជនសង្ស័យទាំង ៣នាក់ ហើយទទួលព័ត៌មានដឹងថា ជនសង្ស័យបាននាំគ្នារត់គេចខ្លួនដល់ខេត្តកំពង់ឆ្នាំង។
កម្លាំងជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ក៏បង្រ្កាបចាប់ខ្លួនជនសង្ស័យបានទាំង ៣នា ក់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំណុច កំពង់ដរមុខប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង និងចាប់យកម៉ូតូចំនួន ០១គ្រឿង និងទូរសព្ទដៃ០១គ្រឿងជារបស់ជនរងគ្រោះបញ្ជូនមកការិយាល័យជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យទាំងនេះ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការហើយ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់៕