ខេត្តកោះកុង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់យានយន្តដោយខ្លួនឯង បណ្តាលអោយ មនុស្សស្លាប់០១នាក់ប្រុស និងរងរបួសស្រាល០២នាក់ ប្រុសស្ថិតក្នុងភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង១៣និង ៤៥នាទី លើផ្លូវគ្រួសក្រហម។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា រថយន្តកែច្នៃ០១គ្រឿង (គ្មានម៉ាក គ្មានស្លាកលេខ) បើកបរទិសដៅពីរភូមិថ្មស ឆ្ពោះទៅរោងចក្រទឹកកកខ្លាឃ្មុំ ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក លុះចំណុចកើតហេតុ បានផ្ទុះកង់មុខខាងឆ្វេង បណ្តាលឲ្យអ្នកបើកបរឈ្មោះ ជុន ចយ ភេទ ប្រុសអាយុ ២៤ ឆ្នាំ ស្នាក់នៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង (ស្លាប់នៅនិងកន្លែងកើតហេតុ) និងមនុស្ស២នាក់ទៀត រួមមាន ១- ជុំ ពៅ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង(របួសស្រាល) ។ ២- ហ៊ន សីហា ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង (របួសស្រាល) ។
ករណីនេះ ជនរងគ្រោះសមត្ថកិច្ច បានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ ៕