ផ្អើលសមត្ថកិច្ច និងសន្តិសុខ OCIC ជិះទូកផង និងអូប័រផង ដេញតាមឃាត់សាឡង់ដឹកខ្សាច់មួយគ្រឿង ដែលបើកបុក ស្ពានដែកបាឡេ ...
សន្តិសុខសង្គម
257

រាជធានីភ្នំពេញ ៖ សាឡង់ដឹកខ្សាច់មួយគ្រឿង បានបើកប៉ះគល់ស្ពានដែក បាឡេ បណ្ដាលឲ្យរងការខូចខាត ផ្អើលសមត្ថកិច្ចមូលដ្ឋាន និងសន្តិសុខខាង OCIC បានជិះអូប័រ ដេញតាមឃាត់សួរនាំ ប្រគល់ឲ្យខាងសមត្ថកិច្ចជំនាញដើម្បីចាត់ការបន្ត បង្កការភ្ញាក់ផ្អើលនៅតាមបណ្ដោយមាត់ទន្លេ ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង ៨យប់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ប្រភពព័ត៌មានពីសន្ដិសុខ OCIC បានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា មុនពេលកើតហេតុ មានសាឡង់ដឹកខ្សាច់មួយគ្រឿង លេខ GOLDEN FORTUNE 8 បានបើកតាមទឹកទន្លេសាប ក្នុងទៅដៅពីជើងទៅត្បូង មកដល់ក្រោមស្ពានដែកបាឡេ ក៏បើកទៅមុខមិនរួច ទើបសាឡង់នោះ បត់ត្រឡប់ក្រោយ ក៏បានប៉ះបង្គោលស្ពានដែកបាឡេ បណ្ដាលអោយរងការខូចខាតទាំងសាឡង់ដឹកខ្សាច់ និងស្ពានដែក ហើយភ្លាមនោះខាងសន្ដិសុខOCIC និងសមត្ថកិច្ចមូលដ្ឋាន បានជិះទូក និងអូប័តាមឃាត់សួរនាំតែម្តង។

ក្នុងនោះ បើតាមសម្ដី អ្នកបើកសាឡង់ដឹកខ្សាច់ខាងលើ បានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកសាឡង់ដឹកខ្សាច់ ពីខេត្តកំពង់ចាម ទៅម្ដុំស្ពានព្រែកក្ដាម តែគាត់បើកមកដល់ក្រោមស្ពានដែកបាឡេ ដោយសារតែទឹកហូរខ្លាំងពេកសាឡង់របស់គាត់បើកទៅមុខមិនរួច ក៏បត់ក្រោយវិញ ទើបបោកប៉ះនឹងបង្គោលស្ពានដែកបាលឡេ បណ្ដាលឲ្យរងការខូចខាតស្ពាន និងសាឡង់គាត់បែបនេះ។

ក្រោយកើតហេតុ សមត្ថកិច្ចនិងសន្ដិសុខOCIC បានឃាត់ភាគីខាងសាឡង់ដឹកខ្សាច់ខាងលើ ដើម្បីដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕ Mrr Ka


Telegram