ខេត្តបាត់ដំបង ៖ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង បានចុះបង្រ្កាប ករណីល្បែងស៊ីសង(ជល់ មាន់) មួយកន្លែង ក្នុងក្រុមទី០៥ ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឃាត់ខ្លួនមនុសចំនួន០៤នាក់ កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះរួមមាន ៖
១-ឈ្មោះ អ៊ុយ ព្រីង ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិកំពង់អំពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
២-ឈ្មោះ ភ័ន ចាន់ត្រា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិកំពង់សីមាសង្កាត់វត្តគរក្រុងបាត់ដំបងខេត្តបាត់ដំបង។
៣-ឈ្មោះ មាន ថាន ភេទប្រុស អា យុ៤៥ឆ្នាំ មានទីលំនៅភូមិកំពង់សីមា សង្កាត់វត្តគរក្រុងបាត់ដំបងខេត្តបាត់ដំបង។
៤-ឈ្មោះ រ៉េស ស៊ីណាត ភេទស្រីអាយុ៤៣ឆ្នាំ មានទីលំនៅភូមិកំពង់សីមាសង្កាត់វត្តគរក្រុងបាត់ដំបងខេត្តបាត់ដំបង។
ក្នុងនោះ សមត្ថកិច្ចក៏បានធ្វើការដកហូតវត្ថុតាង រួមមាន៖
-មាន់ជល់ចំនួន០៤ក្បាល
-ជញ្ជីងថ្លឹងមាន់ចំនួន ០១
-ស៊ុម ដែក ចំនួន ០៧ ស៊ុម
-ម៉ូតូចំនួន ០៩ គ្រឿង
-រទេះអូសចំនួន ០១
-ទូរស័ព្ទចំនួន ០៤ គ្រឿង ម៉ាកអុបប៉ូចំនួន ០១គ្រឿង និង ម៉ាកអិនចុចពិល ចំនួន ០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ផ្នែកជំនាញនៃអធិការដ្ឋាននគរ បាលក្រុង កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាម នីតិវិធី ច្បាប់៕