កន្លែងគេទៅកម្សាន្ត បែរជាទៅដេ...ញកា..ប់..គ្នាសងសឹ..ក ផ្អើ..ល ពេញសួនកំសាន្ត នៅភ្នំតាម៉ៅ ត្រូវសមត្ថកិច្ចចា...ប់ខ្លួនបាន
សន្តិសុខសង្គម
168

ខេត្តតាកែវ ៖ ដោយមានការចង្អុលចង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅ វេលាម៉ោង១២ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកបាទី ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ៣នាក់ ករណីហិង្សាដោយចេតនា កើតឡើងនៅត្រង់ចំណុចសួនកំសាន្ត ខាងកើតមណ្ឌលទេសចរណ៍ភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

នគរបាលស្រុកបាទីបានឲ្យដឹងថា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០នាទី មានករណីហិង្សាដោយចេតនា កើតឡើងនៅត្រង់ចំណុចសួនកំសាន្ត ខាងកើតមណ្ឌលទេសចរណ៍ភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ៣នាក់ រួមមាន ៖

១/.ឈ្មោះ សុស ណង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិពូនភ្នំ ឃុំត្រពាំងសាច ស្រុកបាទី ខេត្តតាកែវ

២/ឈ្មោះ ពី ពន្លឺ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ, ៣/ឈ្មោះ ឆុង វណ្ណណយ ភេទប្រុស អាយុ ២១ឆ្នាំ (ជនដៃដល់) មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន នៅភូមិពួនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បានយកកាំបិតតាំងតោកាប់ទៅលើជនរងគ្រោះចំនួន២នាក់ រួមមាន ៖

១/ឈ្មោះ ហ៊ីង វីរៈ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិដក់ពះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បណ្ដាលឲ្យរងរបួសត្រង់ម្រាមដៃនាង ចំនួន ១កន្លែង, ២/.ឈ្មោះ មើល ថា ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិកល្អាងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បណ្តាលរងរបួសត្រង់កែងដៃចំហៀងខាងឆ្វេង ចំនួន ១កន្លែង ប្រវែង ៧សង់ទីម៉ែត្រ ដេរចំនួន ៦ថ្នេរ។

នគរបាលស្រុកបាទី បានបញ្ជាក់ទៀតថា មូលហេតុដែលនាំឲ្យកើតមានអំពើហិង្សា គឺបណ្តាលមកពីគំនុំ។ បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ រួមនិងវត្ថុតាង កម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕


Telegram