ថ្ងៃស្អែក សម្តេចតេជោ ហ៊ុន សែន នឹងនាំយកអំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប្រគល់ជូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
យោងតាមប្រសាសន៍របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសដែលលោកជំទាវ អញ្ជើញចុះពិនិត្យមើលការរៀបចំសម្ភារវេជ្ជសាស្ត្រសម្រាប់ប្រគល់ជូន សាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២២ បានបញ្ជាក់ប្រាប់ទូរទស្សន៍ជាតិកម្ពុជា ថា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងនាំយកអំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប្រគល់ជូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីរួមចំណែកជួយដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK