ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំចំនួន ២២នាក់ មកពីឃុំទាំង៤ នៃស្រុកស្ទឹងហាវ
ព័ត៌មានជាតិ
205

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តព្រះសីហនុ ឯកឧត្តម សៅ សុភាព ប្រធានក្រុម ការងារចុះមូលដ្ឋានឃុំអូរត្រេះ និងឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំចំនួន ២២នាក់ មកពីឃុំទាំង៤ នៃស្រុកស្ទឹងហាវ ។

ឯកឧត្តម សៅ សុភាព ប្រធានក្រុមការងារចុះមូលដ្ឋានឃុំអូរត្រេះ និងឃុំទំនប់រលក ស្រុកស្ទឹងហាវ បានថ្លែងអំណរគុណដល់អស់លោក លោកស្រីជាក្រុមប្រឹក្សាឃុំទាំង៤ នៃស្រុកស្ទឹងហាវ ដែលបានបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវរបស់សមាជិកឃុំទាំង៤ នៃស្រុកស្ទឹងហាវ និងវាយតម្លៃខ្ពស់ចំពោះការបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២-១២០២២កាពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២កន្លង មក មានភាពល្អប្រសើរនៅតាមបណ្តាសាលារៀនក្នុងស្រុកស្ទឹងហាវ។ ការដឹកនាំរបស់សមាជិកក្រុមប្រឹក្សាឃុំតាមតួនាទីភារកិច្ចអាណត្តិទី៤ មានភាពចាស់ទុំ ទន្ទឹមនោះមានសាមគ្គីភាព ភាពផ្ទៃក្នុងដោយការទទួលខុសត្រូវ ដើម្បីឈានទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងខេត្តព្រះសីហនុ អាណត្តិទី៥ ទទួលបានលទ្ធផលល្អ និងបន្តកសាងស្នាដៃ និងសមិទ្ធិផលថ្មីៗក្នុងមូលដ្ឋានកាន់តែមានការរីកចម្រើនបន្តទៀត ។

ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តព្រះសីហនុ ពាំនាំការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះជួយខេត្តព្រះសីហនុ ផ្អែកតាមផែនការឈានទៅរកការបោះឆ្នោយជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាខែមិថុនា ឆ្នាំ២០២២ខាងមុខ ហើយមានកិច្ចការសំខាន់ គឺការរៀបចំសន្និបាត ឃុំទាំង៤ នៃស្រុកស្ទឹងហាវ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២២ ដោយផ្តោតសំខាន់មានដូចជា ១.ការអានរបាយការណ៍រំលេចអំពីសមិទ្ធិផល ៥ឆ្នាំ នៃការដឹកនាំកសាងមូលដ្ឋានមានការអភិវឌ្ឍរីកចម្រើន។ ២.ទិស ដៅការអនុវត្តរយៈពេល ៥ឆ្នាំកន្លង មក និងការប្រែក្លាយគោលនយោ បាយអភិវឌ្ឍភូមិ ឃុំរបស់យើង។ ៣.បង្ហាញសមាសភាពបេក្ខភាពក្រុមប្រឹក្សាឃុំថ្មី ដោយឈរលើគោលការណ៍ "ពង្រឹងចាស់ កសាងថ្មី" ។ រក្សាបាននូវសាមគ្គីភាពផ្ទៃក្នុង ដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធិភាព តម្លាភាព ដោយគិតគូរពីផល ប្រយោជន៍ប្រជាពលរដ្ឋក្នុងមូល ដ្ឋានដែលជាកិច្ចការចំបងរបស់យើងទាំងអស់គ្នា ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត នាំយកថវិកាសម្តេចតេជោ ឧបត្ថម្ភជូនក្រុមប្រឹក្សាស្រុកស្ទឹងហាវ ២២នាក់ មកពី ៤ឃុំ ក្នុងម្នាក់ថវិកា ២០០ ០០០រៀល ៕ សំណាង 


Telegram